ជំរុញទំនាក់ទំនងពិសេដវៀតណាម-ឡាវ
|
សន្និសិទអនុសាខាសហប្រតិបត្តិការវៀតណាម-ឡាវ នៅរដ្ឋធានីវៀងច័ន្ទ ឡាវ នាថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៣ |
(VOVworld) - នារសៀលថ្ងៃទី១៧ មិថុនា នៅទីស្ដីការរដ្ឋាភិបាលឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc ប្រធានអនុសាខាសហប្រតិបត្តិការវៀតណាម-
ឡាវ បានធ្វើជាអធិបតីកិច្ចប្រជុំបុកសរុបការងារសហប្រតិបតិ្តការវិនិយោគ ពាណិជ្ចកម្ម
អប់រំនិងអភិវឌ្ឍន៍ធនធានមនុស្សទ្វេភាគី។ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក Nguyen
Xuan Phuc បានបញ្ជាណែនាំបណ្ដាស្ថាប័នគ្រប់គ្រង ត្រូវរៀបចំឡើងវិញសកម្មភាព
វិនិយោគរបស់ក្រុមហ៊ុនអាជីវកម្មនានានៅឡាវ ដោយគោរពយ៉ាងម៉ឺងម៉ត់ច្បាប់របស់
ឡាវ អនុវត្តការងារសុខុមាលភាពសង្គមនៅតំបន់ឲ្យបានល្អប្រសើរ ដើម្បីរួមចំណែក
ជួយឧបត្ថម្ភឡាវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាព
ប្រពៃណីរវាងប្រទេសទាំង២ផងដែរ៕