ជំរុញទំនាក់ទំនងភាពជាដៃគូវៀតណាម - កាណាដា
(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយលោកស្រី Deborah Paul ឯកអគ្គរាជទូតកាណាដាប្រចាំនៅវៀតណាម ក្នុងឱកាសមកបំពេញបេសកកម្មការទូតនៅវៀតណាម។
ទិដ្ឋភាពនៃពិធី (រូបថតៈ qdnd.vn) |
ចូលរួមអបអរសាទរចំពោះការដែលលោកស្រី Deborah Paul ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាមនោះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានជឿជាក់ថា ក្នុងអាណត្តិបំពេញបេសកម្មកាទូតរបស់ខ្លួន លោកស្រី Deborah Paul នឹងបង្កលក្ខណៈងាយស្រួល ដើម្បីទំនាក់ទំនងយោធាទ្វេភាគីរវាងប្រ ទេសទាំងពីរ បន្តអភិវឌ្ឍន៍យ៉ាងរលូន រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូវៀត ណាម - កាណាដា។
ជាការឆ្លើយតប លោកស្រី Deborah Paul បានសម្តែងក្តីសោមនស្សរីករាយនិងគោល បំណងចង់ទទួលបានការគាំទ្រពីវៀតណាមនិងបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ផងដែរ។ លោកស្រីក៏ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពថែរក្សាសន្តិភាពរបស់វៀតណាមនិងសម្តែងនូវការត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកបទពិសោធន៍ជាមួយវៀតណាមសម្រាប់ការចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ក្នុងតួនាទីថ្មីនេះ លោកស្រី Deborah Paul នឹងខិតខំប្រឹងប្រែងរួមចំណែកលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងនោះមានទំនាក់ទំនងការពារជាតិទ្វេភាគីវៀតណាម - កាណាដាផងដែរ៕