ជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន
(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០ របស់បក្សកុម្មុយនិស្តចិន គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវភាពខាងនយោបាយរបស់បក្ស និងប្រជាជនចិន។
ជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន |
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០ នៃបក្សកុម្មុយនិស្តចិនបានបើកនៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងឱកាសនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
សារទូរលេខបានបញ្ជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២០ របស់បក្សកុម្មុយនិស្តចិន គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវភាពខាងនយោបាយរបស់បក្ស និងប្រជាជនចិន។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនឹងដាក់ចេញគោលការណ៍ និងសេចក្តីសម្រេចសំខាន់ៗ ព្រមទាំងកំណត់នូវគោលការណ៍ និងទិសដៅសំខាន់ៗ ដើម្បីសម្រេចបាននូវគោលដៅជាមូលដ្ឋានសម្រេចរួចរាល់ការធ្វើទំនើបកម្មសង្គមនិយម ឆ្ពោះទៅការកសាងប្រទេសចិនសង្គមនិយមទំនើប សម្បូរធូធារ ខ្លាំងមាំមួនប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់បំពង្រក្នុងឱកាសគម្រប់ខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
វៀតណាមប្រកាន់យ៉ាងខ្ជាប់ គោរព ហើយត្រៀមខ្លួនជាស្រេចជាមួយចិន ខិតខំប្រឹងប្រែងឥតឈប់ឈរពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ឆ្លើយតបនឹងសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕