ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវ

(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ ធ្នូ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Channhalat នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Chansamone Channhalat ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវ។
ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវ - ảnh 1ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវ 

នាព្រឹកថ្ងៃទី ១៨ ធ្នូ នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Channhalat នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Chansamone Channhalat ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបន្តរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវ។ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរគប្បីធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឲ្យបានល្អ ហើយលោកបានសម្ដែងនូវទស្សនៈរបស់វៀតណាមគឺរក្សាខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព និងស្ថិរភាព។

រីឯខ្លួនវិញ លោក Chansamone Channhalat បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងនោះមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកបានឲ្យដឹងថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានរួមសហការដ៏ល្អក្នុងកិច្ចការធានាសន្តិសុខ រក្សាខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ