ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី
|
ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី |
(VOV)_នាថ្ងៃទី១៣មករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក
Uong Chu Luu បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី Gergely Gulyas ក្នុង
ឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦មករា។ នៅទី
នេះអនុប្រធានរដ្ឋសភា លោក Uong Chu Luu បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ស្ថិរភាព ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងហុងគ្រីក្នុងឆ្នាំ ២០១៦ ទទួលបាន១៥០លានដុល្លារអាមេរិក (កើន
១០%បើប្រៀបនឹងឆ្នាំ២០១៥)។
រីឯ អនុប្រធានរដ្ឋសភាហុងគ្រី Gergely Gulyas មានគោលបំណងជំរុញកិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទេសចរណ៍ បង្កើនការផ្លាស់ប្តូរបទពិសោធន៍
ក្នុងការកសាងច្បាប់ ជាពិសេសគឺក្នុងវិស័យបំរើអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច៕