ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមនិងកាតា

ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមនិងកាតា - ảnh 1
ឧប នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន ទទួលជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed Bin Abdullah Bin Mutib Al Rumaihi (ខាងឆ្វេង)

(VOVworld) - នាថ្ងៃទី១០ កុម្ភៈ នៅទីស្ដីការក្រសួងការបរទេសវៀតណាម ឧប
នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន ទទួលជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋមន្រ្តីការបរទេសកាតាលោក Mohammed Bin
 Abdullah Bin Mutib Al Rumaihi ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។នៅទី
នេះ លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់
ដល់ការជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការលើវិស័យជា ច្រើនជាមួយ
កាតា ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។លោកបាន ចាត់ទុកថា
នាពេលខាងមុខ ភាគីទាំង២ត្រូវខំប្រឹងប្រែងជំរុញការលាតត្រដាង អនុវត្តកិច្ច
ព្រមព្រៀងនានារវាងប្រទេសទាំង២។រីឯខ្លួនវិញ ទីប្រឹក្សារដ្ឋមន្រ្តីការបរទេស
កាតាបានអះអាងថា កាតាមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិ
បតិ្តការលើវិស័យជាច្រើនជាមួយវៀតណាម ព្រមទាំងស្នើរឲ្យវៀតណាមបន្ត សហប្រតិបតិ្តការជាមួយកាតាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្មនិង
ពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ