ជំរុញទំនាក់ទំនងយុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាមចិន
(VOV WORLD) /  
Vovworld- ក្នុងឱកាសប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងទៅ
បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាពេលខាងមុខនេះ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បានឆ្លើយសម្ភាសជាមួយអ្នក
សារពត៌មានវៀតណាមនិងចិនអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះនិង
ទំនាក់ទំនងវៀតណាមចិន។ លោក Nguyen Van Thoអោដឹងថា៖ក្នុងក្របខ័ណ្ឌ
ដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangនឹងដំណើរ
ការចរចារជាមួយសមភាគីចិនលោក Xi JinPing អំពីការបង្កើនទំនាក់ទំនងដៃគូ
សហប្រតិបត្តិការយុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាមចិននិងបញ្ហាក្នុងដំបន់និង
អន្តរជាតិទៀតផង។លោក Nguyen Van Thoជឿជាក់ថា៖ដោយការខំប្រឹងប្រែងនៃ
ប្រទេសទាំង២កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនឹងអភិវឌ្ឍន៍
យ៉ាងខ្លាងក្លានាពេលខាងមុខ៕
-VOV WORLD