ជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងកាណាដា

(VOVWORLD) -ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា គណប្រតិភូនៃគណកម្មការទទួលបន្ទុកបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Bui Sy Loi អនុប្រធានគណកម្មការបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកាណាដា ដើម្បីសិក្សាស្រាវជ្រាវ និងផ្លាស់ប្ដូរបទពិសោធន៍អំពីការកសាងគោលនយោបាយ និងច្បាប់ស្ដីពីពលករ សុខភិបាល និងសមភាពយេនឌ័រ។
ជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងកាណាដា - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ គណប្រតិភូបានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយលោក Francois Paradis ប្រធានរដ្ឋសភារដ្ឋ Québec និងជួបធ្វើការជាមួយស្ថាប័នរដ្ឋសភា ក្រសួង ស្ថាប័ននានានៅរដ្ឋ Québec ដើម្បីស្វែងយល់អំពីការកសាង ចេញផ្សាយ និងអនុវត្តន៍រាល់គោលនយោបាយសុខមាលភាពសង្គមរបស់រដ្ឋ Québec។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្ដោតសំខាន់លើការចែករំលែករាល់បទបពិសោធន៍ជាក់ស្ដែង ក្នុងការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍រាល់បទដ្ឋានការងារ ពង្រឹង និងពង្រីកទំនាក់ទំនងពលករប្រកបដោយ សុខដុមរមនា និងវឌ្ឍន៍ភាព សំដៅឆ្លៀតយកឱកាសពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក  (CPTPP)។ ក្រោយពីកិច្ចពិភាក្សាជាមួយអង្គភាពមានសមត្ថកិច្ចទាំងនេះ គណប្រតិភូវៀតណាមទទួលបានព័ត៍មាននិងបទពិសោធន៍ជាក់ស្ដែងជាច្រើន ក្នុងការកសាងច្បាប់សំខាន់ៗ លើវិស័យសង្គមរបស់រដ្ឋ ព្រមទាំងចែករំលែកបទពិសោធន៍រវាងភាគីទាំងពីរអំពីការអនុវត្តជាក់ស្តែងសកម្មភាព
ពិគ្រោះយោបល់សាធារណជន ក្នុងដំណើរការកសាង ចេញផ្សាយឯកសារច្បាប់។

នៅក្នុងជំនួបជាមួយ លោកស្រី A. Raynell Andreychuk ប្រធានគណកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកាណាដា លោក Bui Sy Loi មានគោលបំណងថា ក្នុងនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាន គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ ការជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងរវាងបណ្ដាគណកម្មការរបស់រដ្ឋសភានៃប្រទេសទាំងពីរនឹងពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងទ្វេភាគី ជាពិសេសគឺរួមគ្នាខិតខំប្រឹងប្រែងអនុវត្តន៍ CPTPP ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ