ជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងជប៉ុន
(VOVWORLD) - នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈិម លោក Nguyen Trong Nghia បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងឯក អគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម ដែលមកជួបសម្តែងការគួរសម។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya។ (រូបថត៖ qdnd.vn) |
ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា លោក Sandeep Arya លោក Nguyen Trong Nghia បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ កិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា កន្លងទៅ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្ត នយោបាយ នាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្ដែងលើគ្រប់វិស័យ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានសង្កត់ធ្ងន់ថា វៀតណាម និងឥណ្ឌាគួរតែបន្តពង្រីកលទ្ធផលសហប្រតិបត្តិការដែលសម្រេចបាន និងជំរុញយ៉ាង សកម្មនូវវិស័យដែលមានសក្ដានុពលខ្លាំង ដើម្បីសមស្របនឹងនិន្នាការទូទៅនៃសម័យ កាល បម្រើគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពរបស់ ប្រទេសនីមួយៗ។
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងឯកអគ្គរាជទូតជប៉ុន លោក Ito Naoki។ (រូបថត៖ qdnd.vn) |
ក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Ito Naoki ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាងថា វៀតណាមជានិច្ច កាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ ហើយប្រទេសទាំងពីរមានផល ប្រយោជន៍ស្រដៀងគ្នាជាច្រើន និងមានសក្ដានុពលដ៏ធំធេងសម្រាប់កិច្ចសហ ប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍។ លោក Nguyen Trong Nghia បានស្នើឲ្យស្ថានទូតបន្តជាស្ពានក្នុងការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើកម្រិតបក្ស រដ្ឋ រដ្ឋសភា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការមូលដ្ឋានផងដែរ។
លោកឯកអគ្គរាជទូត Ito Naoki បានអះអាងថា ការលើកកំពស់ទំនាក់ទំនងទៅ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភព លោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីឲ្យភាគីទាំងពីរក្រឡេកមើលឡើងវិញការអភិវឌ្ឍដ៏ ល្អប្រពៃនៃទំនាក់ទំនងវៀតណាម-ជប៉ុនរយៈពេល ៥០ ឆ្នាំកន្លងមក។ លោកឯក អគ្គរាជទូតសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅនាពេលខាងមុខ៕