ជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន
(VOVworld) - នាថ្ងៃទី៧ តុលា គណៈប្រតិភូទីក្រុងហូជីមិញដឹកនាំដោយលោក Le
Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង និងដំណាងអង្គភាពអាជីវកម្មធំៗជា
ច្រើននៃទីក្រុងនេះ បានទៅបំពេញទស្សនកិច្ចការងារនៅជប៉ុន។
នៅជំនួបធ្វើការជាមួយលោក Masaaki Yamazaki ប្រធានព្រឹទ្ធសភាជប៉ុន លោក Le
Thanh Hai បានសំដែងគោលបំណងថា រដ្ឋសភានិងរដ្ឋាភិបាលជប៉ុន បន្តរក្សាខ្ទង់
ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) នៅកំរិតខ្ពស់បំផុតសំរាប់វៀតណាម។លោក Le
Thanh Hai បានសង្កត់ធ្ងន់ថា វៀតណាមសន្យាប្រើប្រាស់ប្រភពទុននេះប្រកបដោយ
ប្រសិទ្ធិភាព ដើម្បីបម្រើឲ្យការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយមានគោលបំណង
ថា ជប៉ុនបន្តគាំទ្រទស្សនៈនិងគោលជំហររបស់វៀតណាមក្នុងការដោះស្រាយបញ្ហា
នានាលើសមុទ្រ។រីឯខ្លួនវិញ លោក Yamazaki ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋសភាជប៉ុន
នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យ
កាន់តែល្អប្រសើរនិងជាក់ស្ដែងថែមទៀត។
|
ជំនួបធ្វើការរវាងគណៈប្រតិភូទីក្រុងហូជីមិញដឹនិងគណៈប្រតិភូព្រឹទ្ធសភាជប៉ុន |
នាថ្ងៃដ៏ដែល លោក Le Thanh Hai មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងកសិរុក្ខកម្ម
និងជលផលជប៉ុនលោក Koya Nishikawa។នាថ្ងៃទី៨ តុលានេះ លោក នឹងបន្តមាន
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នងការប៉ូលីស ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី និង នាយក
ដ្ឋានពន្លត់អគ្គីភ័យជប៉ុន៕