ជំរុញទំនាក់ទំនងវៀតណាមនិងបងក្លាដែសឡើងទៅកំរិតថ្មី
(VOVWORLD) -តាមការអញ្ជើញរបស់ប្រធានាធិបតីបង់ក្លាដែស លោក Mohammad Abdul Hamid ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន អញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពី ថ្ងៃទី ៤ ដល់ ទី៥ ខែមីនាឆ្នាំ ២០១៨ នៅបង់ក្លាដែស ។
ដំណើរទស្សនកិច្ចនៅបង់ក្លាដែសរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានបញ្ជាក់ថាវៀតណាមប្រកានខ្ជាប់ ឥតងាករេ តាមគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ខ្លូនទីពឹងខ្លួន ពហុភាវូបនីយកម្ម និងពិពិធកម្ម ក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងនោះ មានការយកចិត្តទុកដាក់យ៉ាងសំខាន់លើចំណងមិត្តភាពជាប្រពៃណីនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបង់ក្លាដែស។ វៀតណាម និងបង់ក្លាដែសខំប្រឹងប្រែងធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឡើង ជាង ១ ពាន់លានដុលារអាមេរិកយ៉ាងឆាប់ៗ៕
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
ក្នុងឧកាសនេះ លោក Tran Dai Quang បានឆ្លើយសម្ភាស សារព័ត៌មានប្រទេសបងក្លាដែសដោយបញ្ចាក់ថា វៀតណាមនិង បងក្លាដែស តែងតែចែករំលែកទស្សនៈរួមអំពីបញ្ហានានាក្នុងតំប់និង អន្តរជាតិ។ លោក Tran Dai Quang បានអះអាង ថាវៀតណាមមាន គោលបំណងចង់ទំនាក់ទំនងជាមួយបងក្លាដែសនឹងអភិវឌ្ឍប្រកបដោយ ស៊ីជម្រៅ ជាក់ស្តែង និង ប្រសិទ្ធភាពថែមទៀតឆ្លើយតបនឹង បំណងប្រាថ្នា និងផលប្រយោជន៍ របស់ ប្រជាជននៃប្រទេសទាំងពីរ៕