ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក
(VOVWORLD) - អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានវាយតំលៃខ្ពស់ ចំពោះសារដ៏ខ្ជាប់ខ្ជួនរបស់អាមេរិក ដែលគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងសម្បូររុងរឿង។
ទិដ្ឋភាពទូទៅនៃជំនួបនេះ។ (រូបថត៖ quochoi.vn) |
នាព្រឹកថ្ងៃទី៤ ខែសីហា នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានទទួលជួបគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយ ប្រធានគណៈកម្មាធិការពន្ធដារសភា លោក Jason Smith ក្នុងឱកាសមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានវាយតំលៃខ្ពស់ ចំពោះសារដ៏ខ្ជាប់ខ្ជួនរបស់អាមេរិក ដែលគាំទ្រប្រទេសវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងសម្បូររុងរឿង។ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសម្តែងការគាំទ្រចំពោះការលើកកំពស់ទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍ ដោយស្ថិរភាព យូរអង្វែង និងជាក់ស្ដែង ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។
ប្រធានគណៈកម្មាធិការពន្ធដារនៃសភាជាន់ទាបអាមេរិក លោក Jason Smith បានចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបន្តជំរុញការអភិវឌ្ឍទំនាក់ ទំនងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម; សម្តែងនូវបំណងចង់ជួយវៀតណាមក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់ពិភពលោក; ជួយឧបត្ថម្ភផ្នែកពន្ធដារ និងការអនុវត្តដំណោះស្រាយលើ វិស័យកសិកម្មនៅវៀតណាមតាមរយៈការសន្ទនាដើម្បីធានាផលប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕