ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី - ảnh 1
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី

(VOV)_នាថ្ងៃទី២៥តុលា ស្ថានទូតវៀតណាម និងសភាពាណិជ្ជកម្មវៀតណាម ប្រ
ចាំនៅអាល់ហ្សេរីបានរួមសហការជាមួយសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មអាល់ហ្សេរី 
(CACI)​រៀបចំសិក្ខាសាលា អង្គភាពអាជីវកម្ម​វៀតណាម-អាល់ហ្សេរី ដើម្បីជំរុញទំនាក់
ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សិក្ខាសាលាលើក
នេះមានការចូលរួមរបស់​អង្គភាពអាជីវកម្មអាល់ហ្សេរីចំនួន៣០អង្គភាព។​ថ្លែងមតិ
នៅទីនេះ ឯកអគ្គរដ្ឋទូត​វៀត​ណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បាន
សង្កត់ធ្ងន់ថា៖​ យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺវិជ្ជមាន។
 ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាល់ហ្សេរី ទទួលបាន២៣៥លានដុល្លារ
អាមេរិកក្នុងឆ្នាំ ២០១៥​។ ​ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបាន​
អោយដឹងថា៖ សម្ព័ន្ធអាជីវកម្ម ប្រេងឧស្ម័ន Bir – Seba រវាង Petro Viet Nam , Sonatrach (អាល់ហ្សេរី)និង PTT (ថៃ) បានដាក់អោយដំណើការ ​ដោយមាន​ទិន្នផល១៨ពាន់ធុង/ថ្ងៃ
 ហើយនេះជានិមិត្តសញ្ញាសំរាប់កិច្ចសហប្រតិបត្តិការជោគជ័យរវាងវៀតណាមនិងអាល់
ហ្សេរី។ ឯកអគ្គរដ្ឋទូត​ Pham Quoc Tru បាន​សម្ដែងជំនឿជាក់ថា៖ សិក្ខាសាលានេះជាឱ
កាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរ​ព័ត៌មាន តាមនោះជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ 
នៅទីនេះអង្គសន្និសីទ ​បាន​ពិភាក្សាអំពីដំណោះស្រាយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនា
ពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ