ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី

ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី - ảnh 1
ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ឡើងកំពស់ថ្មី

(VOV)_​នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ​ឯក
​អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Saleh Abidi មកសម្ដែងការគួរសម ​ប្រធាន​
រដ្ឋវៀតណាម​លោក Tran Dai Quang បានប្រសិទ្ធិពរ ឯកអគ្គរដ្ឋទូតបំពេញ​បេស​កកម្ម
ការទូតប្រកបដោយជោគជ័យ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់​ទំនងរវាង
វៀតណាមនិងអ៊ីរ៉ង់។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់​ធ្ងន់ថា៖ វៀតណាម
យកចិត្តទុកដាក់ជាច្រើនចំពោះដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខនេះ
របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ។ ដំណើរទស្សនកិច្ចនេះជារបត់សំខាន់
 ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្ត​ភាព កិច្ចសហប្រតិបត្តិការប្រពៃណី រវាងវៀត
ណាមនិងអ៊ីរ៉ង់ ឡើងគំពស់ថ្មី។

          រីឯ ឯកអគ្គរដ្ឋទូត​ លោក Saleh Abidi បានអោយដឹងថា៖ អ៊ីរ៉ង់មានគោលបំណង
​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានឧត្តមភាព។ អ៊ីរ៉ង់ប្តេជ្ញាចិត្ត
លើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជា​មួយវៀតណាម។

ប្រតិកម្មទៅវិញ

ផ្សេងៗ