ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញនិងសិង្ហបុរី
(VOVWORLD) - នាថ្ងៃទី ៧ ខែសីហា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានបើកកិច្ចប្រជុំដើម្បីអបអរសាទរ ខួបលើកទី ៥៤ នៃទិវាបុណ្យជាតិសាធារណរដ្ឋសិង្ហបុរី (៩ សីហា ១៩៦៥-៩ កញ្ញា២០១៩)។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពរវាងប្រជា ជនទីក្រុងហូជីមិញនិងប្រជាជនសិង្ហបុរី។ ថ្លែងមតិអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋសឹង្ហបូរីលោក Dinh Khac Duy អនុប្រធានសមាគមមិត្តភាពវៀតណាម - សិង្ហបុរីនៃទីក្រុងហូជីមិញបានជឿជាក់ថាការតភ្ជាប់រវាងទីក្រុងហូជីមិញនិងសិង្ហបុរីនឹងត្រូវបានពង្រឹងនិងពង្រីកជានិច្ច ជាពិសេស ក្នុងវិស័យសហប្រតិបត្តិការវប្បធម៌ កីឡា ទេសចរណ៍អប់រំនិងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនផងដែរ។
អញ្ជើញថ្លែងអំណរគុណចំពោះ HUFO ដែលបានរៀបចំពិធីដ៏មានអត្ថន័យមួយនេះ លោក Roy Kho អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញបានបញ្ជាក់ថា សិង្ហបុរីតែងតែចាត់ទុកវៀតណាមជាដៃគូនិងជាមិត្តជិតស្និទ្ធជានិច្ច ហើយមានបំណងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទំាងពីរអោយមានការរីកចម្រើនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ៕