ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-តាយ៉ានីលើវិស័យជាច្រើន
|
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-តាយ៉ានីលើវិស័យជាច្រើន (VOV) |
Vovworld-នារសៀលថ្ងៃទី២៧តុលានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធានាធិបតីតាយ៉ានី
លោក Jakaya Mrisho Kikwete ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិង
មានបំណងបើកទូលាយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជា
មួយប្រទេសអាហ្វ្រីកនានា ក្នុងនោះមានតាយ៉ានីផង។ រីឯប្រធានាធិបតី
តាយ៉ានីបានសម្ដែងថាត្រៀមខ្លួនជាស្រេចធ្វើជាស្ពានសំរាប់វៀតណាមឈាន
ចូលទីផ្សារអាហ្វ្រីកនិយាយរួមនិងអាហ្វ្រីកខាងកើតនិយាយដោយឡែក ទន្ទឹម
នឹងនោះមានបំណងវៀតណាមបង្កលក្ខណៈសំរាប់ទំនិញតាយ៉ានីបានចូល
ទីផ្សារវៀតណាមក៏ដូចជាអាស៊ានដោយងាយស្រួល។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរអំពីសារៈសំខាន់នៃការធានាសន្តិសុខ
សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះ
ដោយសន្តិវិធី ការចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ ពិសេសអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តសេចក្តីថ្លែងការរួមស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតនិងសំរេចការចរចារក្រមប្រតិបត្តិ
ដំបន់នៅសមុទ្រខាងកើត (COC)៕