ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង
|
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង |
(VOV)_នារសៀលថ្ងៃទី៤កក្កដា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាង
ត្បូង ប្រចាំនៅវៀតណាម Lee Hyuk ។នៅទីនេះ រដ្ឋមន្ត្រី To Lam បានបង្ហាញជំនឿ
ជាក់ថា៖ ក្នុងតួនាទីថ្មី ឯកអគ្គរដ្ឋទូត Lee Hyuk នឹងមានការរួមវិភាគទានសកម្ម
ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាង
ត្បូង។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីTo Lam ក៏បានអោយដឹងថា៖ ក្រសួងនគរបាលវៀតណាម
ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងបង្កលក្ខណះងាយស្រួល ដើម្បីឯកអគ្គរដ្ឋទូត
បំពេញបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។ រដ្ឋមន្ត្រី To Lam អះអាងថា៖ វៀតណាមជានិច្ចកាលគោរព និងមានគោលបំណងជំរុញទំនាក់ទំនង
សហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ក៏ដូចជាទំនាក់ទំនងរវាងក្រសួងនគរបាល
វៀតណាមជាមួយស្ថាប័ននានារបស់កូរ៉េខាងត្បូងកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រ
យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ រីឯ ឯកអគ្គរដ្ឋទូត Lee Hyuk បានអះ
អាងថា៖ក្នុងតួនាទីថ្មីនេះ លោកនឹងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់
ខ្លួន ដើម្បីពូនជ្រុំ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី៕