|
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី |
(VOV)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាថ្ងៃទី
១១មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបចរចារ ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី Wayne Swan។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តសំរេចត្រូវនឹងកាលកំណត់កម្មវិធី
សកម្មភាពវៀតណាម-អូស្ត្រាលីដំណាក់កាល២០១០-២០១៣ និងនឹងរួម សហការរៀបចំសកម្មភាពជាក់ស្ដែងរំលឹកខូបលើកទី៤០ទិវាបង្កើតទំនាក់
ទំនងការទូត(១៩៧៣-២០១៣)។ ភាគីទាំងពីរក៏អះអាងនឹងបន្តសហប្រតិបត្តិការ និងរួមផ្សំជិតស្និទ្ធនៅបណ្ដាវេទិការសហប្រតិបត្តិការពហុភាគីក៏ដូចជាកាំទ្រគ្នា
បេក្ខភាពចូលបណ្ដាអង្គការដំបន់និងអន្តរជាតិក្នុងនោះមានបណ្ដាស្ថាប័ននៃ អង្គការសហប្រជាជាតិ។ ដំណាងរដ្ឋាភិបាលវៀតណាម-អូស្ត្រាលីក៏អះអាង នូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើតទន្ទឹមនឹងនោះចាត់ទុកថារាល់ជំលោះរវាង
ភាគីទាក់ទិនគប្បីបានដោះស្រាយដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់
អន្តរជាតិ ពិសេសគឺអនុសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២៕