ជំរុញទំនាក់ទំនងសហប្រិតបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ
|
ជំរុញទំនាក់ទំនងសហប្រិតបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់លោក Phankham Viphavanh សមាជិកការិ
យាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីឡាវ លោក Dinh The Huynh សមាជិក
ការិយាល័យនយោបាយ និងជាអចិន្ត្រៃយ៍គណលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀត
ណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចនៅឡាវ
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣មេសាឆ្នាំ២០១៦។
នារសៀលថ្ងៃទី១១ មេសា នៅទីក្រុងវៀងច័ន្ទ អគ្គលេខាបក្ស ឡាវលោក
Bounnhang Volachith ប្រធានរដ្ឋឡាវ លោក Choummaly Sayasone បានអញ្ជើញ
ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ លោក Dinh The Huynh បាន
វាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការវៀតណាម-ឡាវត្រូវបានពង្រឹងនិង
ពង្រីកជានិច្ច រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស របស់
ប្រទេសនិមួយៗ។ លោក Dinh The Huynh បានអះអាងថា៖បក្ស រដ្ឋ និងប្រជាជន
វៀតណាមជានិច្ចកាលធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយឡាវ រក្សា ពូន
ជ្រុំ និងធ្វើអោយទំនាក់ទំនងនេះស៊ីជំរៅថែមទៀត និងពូនជ្រុំអោយជំនាន់ក្រោយៗ
អំពីទំនាក់ទំនងសាមគ្គីពិសេសវៀតណាម-ឡាវ។ អគ្គលេខាបក្ស ឡាវលោក
Bounnhang Volachith ប្រធានរដ្ឋឡាវ លោក Choummaly Sayasone បានជូនដំណឹង
មួយចំនួនអំពីស្ថានភាពឡាវ ទំនាក់ទំនងឡាវ-វៀតណាមនាពេលថ្មីៗនេះ។
មុននោះ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមានជំនួបសន្ទនាជាមួយ
គណៈប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយលោក Phankham Viphavanh សមាជិក
ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីឡាវ៕