ជំរុញនិងធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ
|
ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
(VOV)_ពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou
អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រ
ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ
ទី៦មិនា នៅទីក្រុងហាណូយ។ បន្ទាបនោះ ប្រធានរដ្ឋសភាទាំងពីររូបបានដំណើការ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងឡាវ។
ប្រធារដ្ឋសភាទាំងពីររូបក៏បានធ្វើជាកាក្សិលសាក្សីពិធីចុះហត្ថលេខា លើកិច្ចព្រម
ព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាម និងខុទ្ទកាល័យរដ្ឋសភា
ឡាវ ។ មុននោះ គណៈប្រតិភូរដ្ឋសភាឡាវ បានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាង្គដំកល់សព គោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។
នាព្រឹកថ្ងៃទី៦មិនា ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី
Pany Yathotou នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុក
ថា៖ដំណើរទស្សនកិច្ចលើកនេះ ជាព្រឹត្តិការណ៍នយោបាយពិសេស មានអត្ថន័យដ៏
សែនសំខាន់ បង្កើតឡើងកម្លាំងចលករថ្មី ជំរុញនិងធ្វើអោយស៊ីជំរៅថែមទៀតទំ
នាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ។
រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានវាយតំលៃខ្ពស់ទំនាក់
ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជំរៅ និងជាក់ស្ដែង នាំមកនូវប្រសិទ្ធភាពខ្ពស់។
លោកស្រីមានគោលបំណងថា៖កិច្ចសហប្រតិបត្តិការជិតស្និទ្ធិរវាងរដ្ឋាភិបាលនៃប្រ
ទេសទាំងពិរ នឹងជាកម្លាំងចលករសំខាន់ដើម្បីលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគី
នាពេលខាងមុខនេះ។ អបអរសាទរវៀតណាម ក្នុងតួនាទីជាប្រទេសម្ជាសផ្ទះ APEC
២០១៧ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានជឿជាក់ថា៖វៀតណាម
នឹងរៀបចំអោយទទួលបានជោគជ័យព្រឹត្តិការណ៍ការទូតពិសេសនេះ៕