ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៨ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងរតនាគារអាមេរិកឆាប់ទទួល ស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម; បង្កើនកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន... រីឯខ្លួន វិញ រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា នឹងជំរុញ ឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ; អះអាងនូវការ គាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយអាមេរិកលើវិស័យ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរថាមពលបៃតង កិច្ចសហប្រតិបត្តិការទប់ទល់នឹងបម្រែប ម្រួលអាកាសធាតុ ការអប់រំ និងបណ្តុះបណ្តាល ជាដើម។
ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan។ (រូបថត៖ VNA)
ថ្លែងមតិក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ ប្រទេសទាំងពីរ សម្រេចក្របខ័ណ្ឌសហប្រតិបត្តិការថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ ជាពិសេសលើវិស័យនិងផ្នែកដោយមានលក្ខណៈយុទ្ធសាស្ត្រដូចជា៖ វិទ្យា សាស្ត្រ- បច្ចេកវិទ្យា និងនវានុវត្តន៍ កំណើនបៃតង ការផ្លាស់ប្ដូរថាមពលបៃតង ប្រកប ដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខតាម អ៊ីនធឺណិត... ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរ ភាព ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ក៏ដូចជាការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ