ជំរុញផលិតកម្ម និងពាណិជ្ជកម្មម្រេចវៀតណាមប្រកបដោយនិរន្តរភាព

(VOVWORLD) - គម្រោងនេះឧបត្ថម្ភដោយសហភាពអឺរ៉ុប និងអង្គការ IDH ដែលអនុវត្តក្នុងដំណាក់កាល ២០២១ - ២០២៣ ក្នុងខេត្តចំនួន ៣ គឺ Dak Lak, Dak Nong, Gia Lai។
ជំរុញផលិតកម្ម និងពាណិជ្ជកម្មម្រេចវៀតណាមប្រកបដោយនិរន្តរភាព - ảnh 1លោកស្រី Brenda CANDRIES តំណាងគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមថ្លែងសុន្ទរកថាបើក (រូបថត៖ Hoai Thu/TTXVN)

នាថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុង Buon Ma Thuot (Dak Lak) អង្គការគំនិតផ្តួចផ្តើមពាណិជ្ជកម្មប្រកបដោយនិរន្តរភាព (IDH) បានសម្របសម្រួលជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម និងនាយកដ្ឋានការពារដំណាំ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) វៀតណាម; សមាគមម្រេច និងដើមគ្រឿងទេស បានរៀបចំការពិនិត្យឡើងវិញនៃគម្រោង “លើកកម្ពស់ផលិតកម្ម និងពាណិជ្ជកម្មម្រេចប្រកបដោយនិរន្តរភាពនៅវៀតណាម”។ គម្រោងនេះឧបត្ថម្ភដោយសហភាពអឺរ៉ុប និងអង្គការ IDH ដែលអនុវត្តក្នុងដំណាក់កាល ២០២១ - ២០២៣ ក្នុងខេត្តចំនួន ៣ គឺ Dak Lak, Dak Nong, Gia Lai។ តាមរយៈគម្រោងនេះ គ្រួសារកសិករជិត ៨ ពាន់គ្រួសារបានបង្កើនចំណេះដឹង និងការអនុវត្តផលិតកម្មកសិកម្មបៃតង។

ជំរុញផលិតកម្ម និងពាណិជ្ជកម្មម្រេចវៀតណាមប្រកបដោយនិរន្តរភាព - ảnh 2តំណាងគណៈប្រតិភូ EU ប្រចាំនៅវៀតណាម អង្គការ IDH និងដៃគូបានទៅទស្សនាតំបន់គម្រោងនៅស្រុក Cu M'Gar (រូបថត៖ TTXVN)

លោក Nguyen Thien Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា៖ “គម្រោងនេះត្រូវបានតភ្ជាប់តាមខ្សែសង្វាក់តម្លៃដែលវៀតណាមក៏ដូចជាខេត្ត Dak Lak និងបណ្តាខេត្ត Tay Nguyen  ចាប់អារម្មណ៍យ៉ាងខ្លាំង។ សង្ឃឹមថានា ពេលខាងមុខ ភ្នាក់ងារ និងអង្គការនានានឹងបន្តយកចិត្តទុកដាក់ និងរួមដំណើរបង្កលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងបណ្តាខេត្ត Tay Nguyen ក្នុងការធ្វើដំណើរ និងពង្រីកតំបន់នេះ។ ទន្ទឹមនឹងនេះ បង្កើនប្រាក់ចំណេញសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ