ជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រី និងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមិថុនា។ 
ជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán (រូបថត៖ Doan Tan/TTXVN)

លទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកតាមរយៈកម្មភាពដ៏មមាញឹកនិងសំខាន់ៗជាច្រើន នៃទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ហុងគ្រី និងចក្រភពអង់គ្លេស។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាហុងគ្រី László Kövér និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានរួមសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ជាពិសេសរបស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី ដើម្បីប្រែក្លាយទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរទៅជាទំនាក់ទំនងគំរូ ដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីទាំងមូល។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ថ្នាក់ដឹកនាំសភាអង់គ្លេស ប្រធានសភាជាន់ទាប Linsay Hoyle និងប្រធានព្រឹទ្ធសភា John Mcfall សុទ្ធតែបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សភានៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ថែមទៀត។ សិក្ខាសាលាជាន់ខ្ពស់វៀតណាម-អង់គ្លេស ស្ដីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ លើសពីនេះ ប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ មានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ  ធានាតម្លាភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលាងលុយ កិច្ចសន្ទនាស្តីពីការការពារប្រទេសទាំងពីរ ការចែករំលែកបញ្ហាអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអឺរ៉ុបទាំងពីររបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលបានជោគជ័យយ៉ាងខ្លាំង រួមចំណែកជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ក្នុងស្មារតីនៃការអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សជាតិលើកទី ១៣ ស្តីពីការ “បន្តជំរុញ និងលើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ