ជំរុញរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង។ 
ជំរុញរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ - ảnh 1ឯកអគ្គរដ្ឋទូត លោក Nguyen Huy Tang (រូបថត៖ VOV)

នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារកិច្ចសហប្រតិបត្តិការជាច្រើន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ជាពិសេស សម្របសម្រួល ដើម្បីរៀបចំព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២ ក្នុងឱកាសខួបលើកទី ៥៥ ទិវា បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) ក៏ដូចជាសម្របសម្រួលការរៀបចំសម្រាប់ដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំទីក្រុងហាណូយនិងទីក្រុងហូជីមិញនាពេលខាងមុខផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជា ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩យ៉ាងពេញ លេញក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការរស់នៅ ការសិក្សា និងការងាររកស៊ីនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ