ជំរុញលើគ្រប់វិស័យនូវទំនាក់ទំនងវៀតណាម-បែលហ្ស៊ីក
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសហភាពអឺរុប នាយប់
ថ្ងៃទី១៣ តុលាតាមម៉ោងវៀតណាម នៅទីស្ដីការគណៈកម្មាធិការអឺរុបនៅរាជធានី
ប្រុសសែស (បែលហ្ស៊ីក) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន
មានជំនួបចរចារជាមួយប្រធានគណៈកម្មការអឺរុប(EC)លោក Jose Manuel Durao
Barroso អំពីការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀត
ណាមនិងEU។ថ្នាក់ដឹកនាំទាំង២រូបនេះបានសម្ដែងការពេញចិត្តចំពោះការបោះ
ជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងសកម្ម ក្នុងទំនាក់ទំនងវៀតណាម-EU នា
ពេលកន្លងទៅ ជាពិសេសគឺ ការដែល EU ក្លាយទៅជាដៃគូជួរមុខរបស់វៀតណាម
លើវិស័យជាច្រើន។ថ្នាក់ដឹកនាំទាំង២រូបក៏បានឯកភាពថា នឹងបន្តរក្សាជំនួបប្រា
ស្រ័យនិងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួលថែម
ទៀត សំរាប់អង្គភាពអាជីវកម្មនៃភាគីទាំង២សហប្រតិបតិ្តការវិនិយោគ ធ្វើអាជីវកម្ម
ទៀតផង។ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU លោកNguyen Tan
Dung បានសង្កត់ធ្ងន់នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារថា៖
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួនសន្ទនាជាមួយ
ប្រធានECលោក Jose Manuel Durao Barroso (រូបថត៖VGP) |
“លោកប្រធានEC Jose Manuel Durao Barrosoនិងខ្ញុំសុទ្ធតែវាយតំលៃថា នេះជាកិច្ច
ព្រមព្រៀងសំខាន់ ដែលអាចជួយភាគីទាំង២ដោះស្រាយការសាកល្បងសេដ្ឋកិច្ច
នានានាបច្ចុប្បន្ននិងក្នុងពេលអនាគត។យើងខ្ញុំ បានឯកភាពថា នឹងសម្រេចការ
ចរចារយ៉ាងឆាប់រហ័សដើម្បីអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម-EU ក្នុងខែប៉ុន្មានខាងមុខនេះ។ខ្ញុំ ក៏បានស្នើរឲ្យ EU ទទួលស្គាល់យន្ត
ការសេដ្ឋកិច្ចទីផ្សារពេញលេញសំរាប់វៀតណាមនាពេលភាគីទាំង២សម្រេចការ
ចរចារ។ដោយឈរលើស្មារតីនោះ លោកប្រធានEUនិងខ្ញុំ បានចេញសេចក្ដីថែង
ការណ៍ស្ដីពីការកំណត់ទិសដៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-
EU។ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនេះ រួមជាមួយកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូនិង
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ (PCA) នឹងជាសរសរស្នូលខាងនយោបាយនិង
សេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងភាគីទាំង២កាន់
តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ”។
លោក Nguyen Tan Dung និងលោក Jose Manuel Durao Barrosoក៏បានផ្លាស់ប្ដូរមតិអំពី
បណ្ដាបញ្ហាអន្តរជាតិនិងនៅតំបន់ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។លោក
Manuel Barroso មានគោលបំណងបង្កើនទំនាក់ទំនងអាសាន-EU ថែមទៀត ព្រម
ទាំងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមនៅតំបន់។លោក Manuel
Barroso បានអះអាងថា EU ប្រឆាំងជំទាស់សកម្មភាពឯកតោភាគីនានា ដែលគំរាម
កំហែងដល់សន្តិភាពស្ថិរភាពនៅតំបន់ ព្រមទាំងគាំទ្រការដោះស្រាយជំលោះនៅ
សមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។ចុងបញ្ចប់ជំនួបចរចារនេះ លោក Nguyen Tan Dung និងលោក Jose Manuel Durao
Barroso បានធ្វើកាក្សិណសាក្សីនៅពិធីចុះហត្ថលេខាលើខ្ទង់ជំនួយមានតំលៃ៥០០
លាន EUR របស់គណៈកម្មាធិការអឺរុបលៃទុកសំរាប់វៀតណាមក្នុងដំណាក់កាល
២០១៤-២០២០ហើយចេញសេចក្ដីថែងការណ៍ស្ដីពីការកំណត់ទិសដៅសម្រេចកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។
|
ថ្នាក់ដឹកនាំបានធ្វើកាក្សិណសាក្សីនៅពិធីចុះហត្ថ លេខាលើ
ខ្ទង់ជំនួយមានតំលៃ៥០០លាន EUR របស់ECលៃទុកសំរាប់វៀតណាម |
ក៏នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម លោក Nguyen Tan Dung បានមានជំនួប
សន្ទនាជាមួយប្រធានក្រុមប្រឹក្សារអឺរុបលោក Herman Van Rompuyផងដែរ។
រួមជាមួយនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានជំនួបសន្ទនាជាមួយប្រធាន
ព្រឹទ្ធសភាលោកស្រី Sabine De Be Thune និងអនុប្រធានរដ្ឋសភាជាន់ទាប លោក
ស្រី Francoise Schepmans។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំទាំងពី
ររូបនេះ បានឯកភាពថា៖ប្រទេសទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ និងគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បង្កើនការ ផ្លាស់
ប្តូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី។ ក៏ក្នុងថ្ងៃនោះដែរ នាយករដ្ឋមន្ត្រី Nguyen Tan
Dung ក៏បានទៅទស្សនាអាការសាលាក្រុង Brussel។ សម្ដែង ក្តីសោមន្សប្បាយរីក
រាយ ដែលបានទទួល នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកទស្សនាសាលាក្រុង អភិបាលក្រុង BrusselIvan Mayeur បានអះអាង
ថា៖ បានត្រៀមខ្លួនជាស្រេចរួមវិភាគទានច្រើនជាងទៀត ចំពោះកិច្ចសហប្រតិបត្តិ
ការវៀតណាម-បែលហ្ស៊ីក ក៏ដូចជាទំនាក់ទំនងរវាងវៀតណាមនិង EU ។ រួមជាមួយ
នោះ លោកNguyen Tan Dung ក៏មានជំនួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មជួរ
មុខរបស់ បែលហ្ស៊ីក និងវៀតណាមផងដែរ។
|
លោក Nguyen Tan Dung និងប្រធានព្រឹទ្ធសភាលោកស្រី Sabine De Be Thune និង
អនុប្រធានរដ្ឋសភាជាន់ទាប លោកស្រី Francoise Schepmans
|
នាព្រឹកថ្ងៃទី១៤ តុលា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
មានជំនួបសន្ទនាជាមួយទេសាភិបាលសហគមជនបែលហ្ស៊ីក និយាយភាសា
បារាំង Ruby Demontte និង ប្រធានសភា សហគមន៍ជនបែលហ្ស៊ីក និយាយភាសា
បារាំង Jean Charles Luperto ផងដែរ៕