ជំរុញល្បឿនគំរោងផ្គត់ផ្គងអគ្គិសនិជាតិឲ្យស្រុកកោះ Ly Son

ជំរុញល្បឿនគំរោងផ្គត់ផ្គងអគ្គិសនិជាតិឲ្យស្រុកកោះ Ly Son - ảnh 1
ម៉ាស៊ីនបំពាក់ខ្សែកាបក្រោមសមុទ្រ (EVN)

        Vovworld-គំរោងផ្គត់ផ្គងអគ្គិសនីឲ្យស្រុកកោះ Ly Son ខេត្ត Quang Ngai ដោយខ្សែកាបក្រោមសមុទ្រ មានចំនួនទុនវិនិយោគសរុបជាង៦៥០​ពាន់លាន​
ដុង។ ​ដល់ឥឡូវនេះមៅការបានសំរេចការងារត្រួតពិនិត្យខ្សែកាបក្រោមសមុទ្រ តាមគំរោងថ្ងៃទី១៥កក្កដាខាងមុខនឹងផលិតខ្សែកាបបានរួចរាល់និងសាក​
ពិសោធន៍នៅរោងចក្រ។ លោក Nguyen Tan Loc អគ្គនាយករងសម្ព័ន្ធ​ក្រុមហ៊ុន​អគ្គិសនីជាតិវៀតណាមបានសំណូមពរអគ្គក្រុមហ៊ុនអគ្គិសនីភាគកណ្ដាលនិង
មៅការប្រមូលផ្ដុំជំរុញល្បឿនអនុវត្តខំប្រឹងប្រែងដល់ដើមខែតុលាផ្គត់ផ្គង​អគ្គិសនី
ឲ្យប្រជាជនស្រុក Ly Son ខេត្ត Quang Ngai។

        “នាបច្ចុប្បន្ន ផ្នែកសាងសង់លើដីគោកកំពុងបានអនុវត្តល្អ។ រីឯផ្នែកខ្សែ​កាប
ក្រោមសមុទ្រយ៉ាងយឺតបំផុតដល់ថ្ងៃទី៣០សីហា ខ្សែកាបក្រោមសមុទ្រ​នឹងមក
ដល់វៀតណាមនិងបំពាក់ក្នុងរយៈពេល១ខែ។​ប៉ុន្តែឥឡូវនេះនៅមាន​ការងារជា
ច្រើនត្រូវបានត្រៀមរៀបចំឲ្យល្អ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ