ជំរុញសកម្មភាពនវានុវត្តន៍នៅខេត្ត Binh Dinh
(VOVWORLD) - សិក្ខាសាលាបានផ្តល់បទពិសោធន៍ក្នុងការអំពាវនាវទុនប្រកបដោយជោគជ័យ ឱកាសទីផ្សារ និងនិន្នាការនវានុវត្តន៍ដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មក្នុងខេត្ត Binh Dinh ដើម្បីឆ្លើយតបតម្រូវការពីវិនិយោគិន។
សិក្ខាសាលា“តភ្ជាប់មូលនិធិវិនិយោគជាមួយសហគ្រាសនវានុវត្តន៍នៅខេត្ត Binh Dinh” |
នាថ្ងៃទី ២៥ សីហា មជ្ឈមណ្ឌលនវានុវត្តន៍ជាតិបានសហការជាមួយមន្ទីរផែនការ និងវិនិយោគខេត្ត Binh Dinh រៀបចំសិក្ខាសាលា“តភ្ជាប់មូលនិធិវិនិយោគជាមួយសហគ្រាសនវានុវត្តន៍នៅខេត្ត Binh Dinh”។ សិក្ខាសាលាបានផ្តល់បទពិសោធន៍ក្នុងការអំពាវនាវទុនប្រកបដោយជោគជ័យ ឱកាសទីផ្សារ និងនិន្នាការនវានុវត្តន៍ដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មក្នុងខេត្ត Binh Dinh ដើម្បីឆ្លើយតបតម្រូវការពីវិនិយោគិន។ ក្នុងសិក្ខាសាលានេះ តំណាងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមបានចាត់ទុកថាបរិយាកាសវិនិយោគធុរកិច្ចរបស់វៀតណាម ជាពិសេសតំបន់សេដ្ឋកិច្ចដូចជាខេត្ត Binh Dinh កំពុងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងទិសដៅ៖ កាន់តែបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសុក្រិតប្រព័ន្ធច្បាប់ គោលនយោបាយស្ដីពីការវិនិយោគតាមទិសដៅងាយស្រួលជាងដល់សហគ្រាសនវានុវត្តន៍។ នាថ្ងៃដដែល ពិធីប្រកាស “កិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីជួយឧបត្ថម្ភសហគ្រាស” និងពិធីប្រកាស “កិច្ចសហប្រតិបត្តិការលើកកំពស់នវានុវត្តភាពនៅខេត្ត Binh Dinh” បានប្រព្រឹត្តទៅជាផ្លូវការផងដែរ៕