ជំរុញសហគ្រិនភាពនិងនវានុវត្តភាពក្នុងវិស័យកសិកម្ម តាមរយៈវប្បធម៌អានសៀវភៅ

(VOVWORLD) - កម្មវិធីជំរុញសហគ្រិនភាពនិងនវានុវត្តនភាពរបស់និស្សិតផ្នែកកសិកម្មបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៤ខែកក្កដានៅទីក្រុងហាណូយ។
ជំរុញសហគ្រិនភាពនិងនវានុវត្តភាពក្នុងវិស័យកសិកម្ម តាមរយៈវប្បធម៌អានសៀវភៅ - ảnh 1រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ចូលរួមនិងថ្លែងមតិនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)
កម្មវិធីនេះមានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាសដែលបាន និងកំពុងវិនិយោគលើវិស័យកសិកម្ម និងជនបទ។ លោកស្រី Nguyen Thi Lan នាយិកា វិទ្យាស្ថានកសិកម្មវៀតណាមបានមានប្រសាសន៍ថា៖ “វិទ្យាស្ថានជានិច្ចកាលយកចិត្តទុកដាក់ដល់ការតភ្ជាប់ ការចែករំលែក ការជំរុញ ដោយឥតឈប់ឈរចំពោះប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តនភាពក្នុងវិស័យ កសិកម្ម។ កម្មវិធីនេះមិនត្រឹមតែជាសន្និសីទប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដើម្បីនាំ "វប្បធម៌អានសៀវភៅ" អមដំណើរជាមួយ "សហគ្រិនភាពនិងនវានុវត្តនភាព" ដើម្បី ជួយជួរកម្មាភិបាល គ្រូបង្រៀននិងនិស្សិតនៃវិទ្យាស្ថាន លើកកំពស់ការយល់ដឹង អំពីសៀវភៅ បណ្តុះបំណិននិងគំនិត ដែលនឹងជួយឲ្យសកម្មភាពចាប់ផ្ដើមអាជីវកម្ម និងនវានុវត្តន៍ងាយទទួលបានជោគជ័យជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ