ជំរុញឲ្យកុមារពិការជឿជាក់លើខ្លួនឯងដើម្បីសម្របខ្លួនក្នុងសហគមន៍

(VOVWORLD) - ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងគាំទ្រលើកកម្ពស់គុណភាពជីវិតជនពិការនៅតាមបណ្តាខេត្តនានារងការបាញ់ថ្នាំពណ៌លឿងទុំយ៉ាងខ្លាំងក្លា (គម្រោងសម្របខ្លួន) ដែលអនុវត្តដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយបានអនុវត្តន៍ នៅប្រទេសវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។

ជំរុញឲ្យកុមារពិការជឿជាក់លើខ្លួនឯងដើម្បីសម្របខ្លួនក្នុងសហគមន៍ - ảnh 1ប្អូនៗកុមារអាចទទួលបានបទពិសោធន៍ និងលេងសប្បាយដោយភាពរីករាយ
ដោយភាពកក់ក្តៅ និងសាទរពីឪពុកម្តាយ អ្នកថែទាំ គ្រូបង្រៀន និង
អ្នកស្ម័គ្រចិត្ត (រូបថត៖ TTXVN)

ក្នុងឱកាសទិវាការយល់ដឹងអំពីជំងឺអូទីស្សឹមពិភពលោក (២ មេសា) និងទិវាជនពិការវៀតណាម (១៨ មេសា) ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមេសា កុមារ និងយុវជនពិការបញ្ញាចំនួន ៣៥០ នាក់ មកពីខេត្ត-ក្រុងចំនួន ១៨ទូទាំងប្រទេសនេះមានវត្តមាននៅទីក្រុង Hue ខេត្ត Thua Thien-Hue ដោយបានចូលរួមក្នុងទិវាកីឡាមិត្តភាពសម្រាប់ក្មេងជំទង់ កុមារពិការបញ្ញាឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងគាំទ្រលើកកម្ពស់គុណភាពជីវិតជនពិការនៅតាមបណ្តាខេត្តនានារងការបាញ់ថ្នាំពណ៌លឿងទុំយ៉ាងខ្លាំងក្លា (គម្រោងសម្របខ្លួន) ដែលអនុវត្តដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយបានអនុវត្តន៍ នៅប្រទេសវៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។

សកម្មភាពនេះរួមចំណែកជួយកុមារដែលមានពិការភាពខាងសតិបញ្ញា និងការអភិវឌ្ឍន៍ក្នុងការបង្ហាញ និងពង្រីកសមត្ថភាពរបស់ពួកគេតាមរយៈកីឡាចម្រុះដូចជា ហែលទឹក ការរត់ប្រណាំង ការដើរ ការរុញរទេះរុញ ជាដើម។ លើសពីនេះ គណៈកម្មាធិការរៀបចំក៏បានរៀបចំកន្លែងរួមមួយជាមួយនឹងល្បែងចលនាដោយឥតគិតថ្លៃ និងជ្រុងច្នៃប្រឌិតសម្រាប់ក្មេងៗ និងឪពុកម្តាយមានឱកាសផ្លាស់ប្តូរ និងចែករំលែក។

លោក Doan Quoc Hung អនុប្រធានគណៈកម្មាធិការគ្រប់គ្រងសម្ប្របខ្លួនមជ្ឈិមបានចែករំលែកថា នៅវៀតណាម កុមារពិការតែងតែជាមុខសញ្ញាដែលត្រូវយកចិត្តទុកដាក់ជាពិសេស។ ដូច្នេះ គណៈកម្មាធិការរៀបចំមានបំណងថា តាមរយៈពិធីបុណ្យនេះ មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌលើកកម្ពស់ទំនុកចិត្តលើខ្លួនឯង សម្របខ្លួនក្នុងសហគមន៍ និងសមភាពសម្រាប់កុមារពិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ