ជ្រួតជ្រាបនូវបាវចនា “ច្បាស់លាស់ ម៉ឺងមាត់ ប្រាកដប្រជា មានប្រសិទ្ធិភាព” ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

(VOVWORLD) -  ខុទ្ទកាល័យរដ្ឋាភិបាលទើបបានប្រកាសពីសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងសន្និសីទតាមអ៊ិនធឺរណែត កាលពីថ្ងៃទី ២៣ ខែកក្កដា ដើម្បីអនុវត្តន៍សារទូរលេខរបស់អចិន្រ្តៃយ៍លេខាធិការដ្ឋាន ស្តីពីការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ជ្រួតជ្រាបនូវបាវចនា “ច្បាស់លាស់ ម៉ឺងមាត់ ប្រាកដប្រជា មានប្រសិទ្ធិភាព” ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ - ảnh 1នាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យនិងលើកទឹកចិត្តដល់កងកម្លាំងការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញថ្ងៃទី ១១ ខែកក្កដា (រូបថតៈ moh.gov.vn) 

សេចក្តីប្រកាសនេះបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋានដោយផ្អែកលើស្ថានភាពជាក់ស្តែង ត្រូវមានសកម្មភាពច្នៃប្រឌិត និងមានភាពបត់បែនក្នុងការអនុវត្តវិធានការសមស្របទៅតាមការវិវឌ្ឍន៍នៃជំងឺរាតត្បាតនៅតាមមូលដ្ឋាន យោងតាមគោល ការណ៍ក្នុងស្ថានភាពថ្មី។

អាចអនុវត្តន៍រាល់វិធានការ កម្រិតខ្ពស់ជាងសារាចរណែនាំលេខ ១៦ ដើម្បីរាំងស្កាត់ការឆ្លងរីក រាលដាលយ៉ាងឆាប់រហ័ស។ សម្រាប់ខេត្តនិងក្រុងដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសុវត្តិភាពសង្គម យោងតាមសារាចរលេខ ១៦ គឺត្រូវជ្រួតជ្រាបបាវចនា “ច្បាស់លាស់ ម៉ឺងមាត់ ប្រាកដប្រជា មានប្រសិទ្ធិភាព”។

ទន្ទឹមនឹងនោះ ធានានូវធនធានមនុស្សនិងមធ្យោបាយងាយស្រួលសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឱ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុកដាក់ក្នុងការធានាចំនួនម៉ាស៊ីនដកដង្ហើមនិងអុកស៊ីសែនឱ្យបានគ្រប់គ្រាន់។ តំបន់នានាត្រូវបំពេញការងារសន្តិសុខសង្គមឱ្យបានល្អ ជាពិសេសធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារនិងតម្រូវការចាំបាច់ដល់ប្រជាជន ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ហើយត្រូវយកចិត្តទុកដាក់ចំពោះជនក្រីក្រ ប្រជាជនដែលស្ថិតក្នុងស្ថានភាពលំបាក ប្រជាជនដែលបាត់បង់ការងារដោយសារជំងឺរាតត្បាត ធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ