ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ
|
ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករមានការរួមចំណែកដ៏ធំធេងទៅក្នុងសមិទ្ធិរួមនៃប្រទេសជាតិ (VOV) |
Vovworld-នៅជំនួបមុខបណ្ដាបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនាព្រឹកថ្ងៃទី
១២កុម្ភៈ តាងនាមឲ្យថ្នាក់ដឹកនាំបក្សរដ្ឋ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិនៃប្រទេសជាតិក្នុងឆ្នាំ២០១៤ជា
គុណបំណាចរបស់បក្សទាំងមូលប្រជាជនទាំងមូល ក្នុងនោះមានការរួមវិភាគទាន
របស់បញ្ញាវ័ន្តសិល្បករ។ លោក អគ្គលេខា Nguyen Phu Trong បានអះអាងថា៖
“បក្សកុម្មុយនីស្តវៀតណាមជានិច្ចកាលអះអាងថា នៅគ្រប់សម័យកាល ពេលណា
ជួរបញ្ញាវ័ន្តក៏ជាគ្រឹះស្ថាននៃសង្គមដែរ គឺជាកំលាំងច្នៃប្រឌិតនិងផ្សព្វផ្សាយចំណេះ
ដឹងក្នុងជីវភាពរស់នៅ។ ឆ្នាំកន្លងមកនិងប៉ុន្មានឆ្នាំកន្លងទៅ ជួរសិល្បករបញ្ញាវ័ន្តបាន
រួមចំណែកសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។”
ឆ្នាំ២០១៥ជាឆ្នាំមានអត្ថន័យសំខាន់ពិសេសដំណើរការមហាសន្និបាតបក្សភាគគ្រប់
ជាន់ថ្នាក់មានទិវារំលឹកខួបអនុស្សាវរីយ៍ធំៗនៃប្រជាជាតិនិងប្រទេសជាតិ។ អគ្គលេខា
បានសង្ឃឹមថា ជួរបញ្ញាវ័នអ្នកវិទ្យាសាស្ត្រសិល្បករនឹងមានសំណងច្នៃប្រឌិតជាច្រើន
មានតំលៃទន្ទឹមនឹងនោះសង្កត់ធ្ងន់ទៅលើភារកិច្ចស្នូលចំនួន៤ដែលវៀតណាមត្រូវ
ប្រមូលផ្ដុំអនុវត្តក្នុងឆ្នាំ២០១៥។ បន្តអនុវត្តគោលដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១បានដាក់ចេញ៕