ជំរុំវិស្សមកាលរដូវក្តៅយុវជនអណិកជនប្រារព្ធនៅទីក្រុងហូជីមិញ
(VOVWORLD) - ជំរុំវិស្សមកាលយុវជនអណិកជននិងយុវវ័យទីក្រុងហូជីមិញឆ្នាំ២០១៨បានប្រារព្ធនាព្រឹកថ្ងៃទី២៣ខែកក្កដានៅទីក្រុងហូជីមិញ ដោយមានការចូលរួមពីយុវជន អណិកជនឡាវ កម្ពុជា ថៃ អាមេរិក អាល្លឺម៉ង់និងរុស្ស៊ីជា ដើម។
ប្រភពរូបភាព៖ វេទិកាទីក្រុងហូជីមិញ |
ជំរុំវិស្សមកាល យុវជនអណិកជននិងយុវវ័យទីក្រុងហូជីមិញឆ្នាំនេះក្រោមមូលបទ “មោទនៈភាព កោះសមុទ្រស្រុកកំណើត” ដែលជាកន្លែងជួបប្រាស្រ័យ ចែករំលែកនូវបទពិសោធ ន៍ និងមនោសញ្ចេតនារបស់យុវជនអណិកជននិងនិស្សិតវៀតណាមនៅទូទាំងពិភព លោក។ មិត្ត Leung Ylang អណិកជនមកពីកម្ពុជាបានចែករំលែកថា៖
“នេះជាលើកទី៣ដែលប្អូនចូលរួមសកម្មភាពជំរុំវិស្សមកាល។ ប្អូនមានអារម្មណ៍ សប្បាយចិត្តណាស់ដែលបានជួបជុំមិត្តចាស់ ជួបជាមួយមិត្តថ្មី ដើម្បីរៀនសូត្រនូវ បទពិសោធន៍ និងជាពិសេសប្អូនបានមកទស្សនស្រុកកំណើតរបស់ខ្លួន”៕