ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៤ ខែកក្កដា គណៈប្រតិភូនៃជំរុំវិស្សមកាល វៀតណាមឆ្នាំ ២០១៩ បានទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ។ គណៈប្រតិភូបានទៅទស្សនារមណីយដ្ឋាន Kim Lien និងបានទៅទស្សនាស្រុកកំណើតខាងឪពុកនិងស្រុកកំណើតខាងម្តាយរបស់លោកប្រធានហូជីមិញផង ដែរ។

ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងដំណើរនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩នេះ យុវវ័យជាអាណិកជន មានការយល់ដឹងកាន់តែច្បាស់អំពីឆ្នាំ ខែនៃបដិវត្តន៍របស់លោកប្រធានហូជីមិញ ខណៈដែលគណៈ ប្រតិភូបានទៅទស្សនា វិមានលោកប្រធាន និងកេរ្តិ៍ដំណែល ATK Dinh Hoa  ផងដែរ។ ពេលមកដល់រមណីដ្ឋាន Kim Lien គណៈប្រតិភូបានស្គាល់បន្ថែមទៀតអំពីអំឡុងពេលជាកុមារភាព របស់លោកប្រធានហូជីមិញនៅឯស្រុកកំណើតរបស់ខ្លួន។ ក្នុងដំណើរនេះ គណៈប្រតិភូ បានមើលផ្ទាល់ពីខ្ទមដ៏សាមញ្ញ និងស្តាប់ពីរឿងរ៉ាវដែលនិយាយអំពីលោកប្រធានហូជីមិញ ដែលធ្វើឲ្យពួគគេកាន់តែ កោតសរសើរនិងមានមោទនភាពចំពោះអ្នកដឹកនាំដ៏ឈ្លាសវៃរូបនេះផងដែរ។ មិត្ត Tran Phuong Anh មកពីអ៊ុយក្រែនបានសំណេះសំណាលថា៖ “នេះជាលើកដំបូងដែលខ្ញុំបានទៅកាន់ស្រុកកំណើតរបស់លោកប្រធានហូជីមិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលមកដល់ទីនេះខ្ញុំឃើញផ្ទាល់ពីភាពសាមញ្ញរបស់លោកប្រធាន ខ្ញុំកាន់តែកោតសរសើរពីបុគ្គលិកលក្ខណៈរបស់លោក។  ដំណើរទស្សនកិច្ចនេះបានជួយខ្ញុំឱ្យយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រជាតិ និងធ្វើឲ្យខ្ញុំកាន់តែ ស្រឡាញ់និងមានមោទនភាពដែលខ្លួនជាជនជាតិវៀតណាម”៕

ទិដ្ឋភាពនៃដំណើរទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញរបស់គណៈប្រតិភូយុវវ័យអាណិកជន៖

ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2 ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ 
ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 3សកម្មភាពដាំដើមឈើ 
ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 4
ជំរុំវិស្សមកាលវៀតណាម ២០១៩: យុវវ័យអណិកជនទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ - ảnh 5 សកម្មភាពដាំដើមឈើក្នុងក្របខ័ណ្ឌនៃដំណើរទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

ប្រតិកម្មទៅវិញ

ផ្សេងៗ