ជ្រើសរើសវិនិយោគិនដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ផ្កាយរណបទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ

 ជ្រើសរើសវិនិយោគិនដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ផ្កាយរណបទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ - ảnh 1
ជ្រើសរើសវិនិយោគិនដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ផ្កាយរណបទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយ

(VOV)_ នាថ្ងៃទី៣មករា នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីរួមខេត្ត Son
Tay ស្ដីអំពីស្ថានភាពអនុវត្តភារកិច្ចនយោបាយ ក្នុងឆ្នាំ២០១៦ទិសដៅ ​ភារកិច្ច​ស្នូល​ក្នុងឆ្នាំ២០១៧ លេខាធិការគណៈកម្មាធិការបក្សទីក្រុងហាណូយលោក ​Hoang Trung Hai
បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ទីរួមខេត្ត ​ដោយបានសម្រេចគោលដៅ
២២/២៤ ដែលបានដាក់ចេញ។ ស្ដីអំពីភារកិច្ចនា​ពេលខាងមុខនេះ លោក Hoang
Trung Hai បានសង្កត់ធ្ងន់ថា៖ ទីរួមខេត្ត​ត្រូវ​ជំរុញការអភិវឌ្ឍន៍កសិកម្ម និងជួយ
ឧបត្ថម្ភ វិនិយោគសំរាប់អនុតំបន់ឧស្សាហកម្ម។ Son Tay មានឧត្តមភាពអំពីទេស
ចរណ៍ ប៉ុន្តែការអំពាវនាវវិនិយោគិននៅ​យឹត។ ​នាបច្ចុប្បន្ន  ទីក្រុងកំពុងបញ្ជាណែនាំ
អនុវត្តរបៀបថ្មី ដើម្បីបង្កើនការទាក់​ទាញទុនវិនិយោគ ជំរុញតំបន់អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ