ជ្រើសរើសវិស័យអាទិភាពក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីកសាងសេដ្ឋកិច្ចបៃតង
(VOVWORLD) - ពីប្រៀបខ្លាំងនិងបទពិសោធន៍ជោគជ័យក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ចាំបាច់ ត្រូវត្រៀមរៀបចំផែនទីបង្ហាញផ្លូវ និងផែនការរបស់រដ្ឋក្នុងការជ្រើសរើសវិស័យ អាទិភាពក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីកសាងសេដ្ឋកិច្ចបៃតង ការពារ ធម្មជាតិ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអន្តរផ្នែកដឹកនាំការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ (រូបថត៖ TTXVN) |
នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នៅពេលធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការអន្តរផ្នែកដឹកនាំការធ្វើសមាហរណកម្មសេដ្ឋ កិច្ចអន្តរជាតិ នារសៀលថ្ងៃទី១០ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ការងារសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិចាំបាច់ត្រូវកំណត់វិធីអភិក្រមសមស្រប ដោយប្រែក្លាយ បញ្ហាប្រឈមទាំងនេះទៅជាប្រៀបខ្លាំងនិងឱកាសអភិវឌ្ឍន៍។ រដ្ឋគួរតែដើរតួនាទីស្នូល ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដោយគួបផ្សំនឹងការអនុវត្តគោលដៅសកល; ធ្វើស្ថាប័នភាវូបនីយកម្ម បង្កើតបរិយាកាសច្បាប់ គោលនយោបាយ ស្តង់ដារ បទដ្ឋាន លើកកម្ពស់ការយល់ដឹងរបស់សហគ្រាស និងប្រជាជនឱ្យស្មើនឹងដៃគូអន្តរ ជាតិ; ជ្រើសរើសម៉ាកយីហោជាតិ ដើម្បីកសាងទៅជាម៉ាកយីហោអន្តរជាតិ។ ជា ពិសេស ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសនាពេលខាងមុខ មិនត្រឹមតែ ជាអនុគ្រោះផ្នែកដីធ្លី ពន្ធដារ និងតម្លៃពលកម្មសមរម្យប៉ុណ្ណោះទេ ថែមទាំងត្រូវផ្តល់ អាទិភាពដល់ថាមពលបៃតង ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ធនធានឌីជីថល និងដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការដាំព្រៃឈើទៀតផង៕