ជា​លើក​ដំបូង អបអរសាទរទិវាអន្តរជាតិលេង​កម្សាន្តទី ១១ មិថុនា នៅ​វៀតណាម

(VOVWORLD) - ពិធីអបអរសាទរទិវាអន្តរជាតិលេងកម្សាន្ត ថ្ងៃទី ១១ ខែមិថុនា ត្រូវបានរៀបចំឡើងដោយអង្គការនានារបស់អង្គការសហប្រជាជាតិជាលើកដំបូងនៅឯផ្ទះបៃតងរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងហាណូយ នាថ្ងៃទី ៣០ ឧសភា។ 

នេះជាការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការទទួលស្គាល់ថ្ងៃទី ១១ ខែមិថុនា ជាទិវាអន្តរជាតិលេងកម្សាន្ត ដែលត្រូវបានអនុម័តនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ តាមគំនិតផ្តួចផ្តើមរបស់វៀតណាម និងត្រូវបានគាំពារដោយប្រទេសចំនួន ១៣៨។

ជា​លើក​ដំបូង អបអរសាទរទិវាអន្តរជាតិលេង​កម្សាន្តទី ១១ មិថុនា នៅ​វៀតណាម - ảnh 1ប្រតិភូចូលរួមពិធីអបអរសាទរទិវាអន្តរជាតិលេងកម្សាន្តទី ១១ មិថុនា។ រូបថត៖  VNA

ចូលរួមពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានអះអាងពីសារសំខាន់នៃការលេងកម្សាន្ត ជាពិសេសសម្រាប់សុខភាព សុភមង្គល និងការអភិវឌ្ឍន៍របស់កុមារ។ ដូច្នេះហើយ ត្រូវខិតខំប្រឹងប្រែងដើម្បីធានាថា កុមារទាំងអស់ពីទីក្រុងរហូតដល់ជនបទ ឬតំបន់ដាច់ស្រយាល មានកន្លែងលេងកម្សាន្ត ប្រដាប់ក្មេងលេង តន្ត្រី កន្លែងលេងកីឡា និងបរិយាកាសលេងប្រកបដោយសុវត្ថិភាពនិងទូលំទូលាយ។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីបានអំពាវនាវដល់អង្គការនានារបស់អង្គការសហប្រជាជាតិ និងវិស័យឯកជនជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយបញ្ហាកង្វះខាតល្បែងលេង សកម្មភាពកម្សាន្ត និងធនធានសម្រាប់កុមារ។

រីឯខ្លួនវិញ លោកស្រី Lesley Miller ប្រធានស្តីទីនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានផ្តួចផ្តើមនិងជំរុញសេចក្តីសម្រេចចិត្តស្តពីទិវាអន្តរជាតិលេងកម្សាន្តថ្ងៃទី ១១ ខែមិថុនា។

នៅក្នុងពិធីនេះ ប្អូនៗកុមារបានឧទ្ទេសនាមរូបភាពចំនួន ៣១ ដែលត្រូវបានជ្រើសរើសពីរូបភាពជាង ៨០០០ សន្លឹក ដែលផ្ញើមកកាន់អង្គការ UNICEF ក្រោមប្រធានបទ សួនកុមារក្នុងក្តីស្រមៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ