ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ
(VOVWORLD) - កម្មវិធីសមយុទ្ធជួយសង្គ្រោះ ដោយក្រសួងការពារជាតិឡាវ វៀតណាម និងកម្ពុជា សម្របសម្រួលរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា នៅស្រុក Naxaythong រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
យោងតាមគណៈចាត់តាំង កម្មាភិបាលនិងយុទ្ធជន ជាង ៥០០ នាក់នៃប្រទេសទាំងបីបានចូលរួមក្នុងសមយុទ្ធរួមគ្នាមួយស្តីពីការជួយសង្គ្រោះ (រូបថត៖ អ្នកយកព័ត៌មាន VOV នៅឡាវ) |
នេះជាលើកទីមួយហើយដែលកម្មវិធីត្រូវបានប្រព្រឹត្តទៅ តាមកិច្ចព្រមព្រៀងរបស់រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ឡាវ-វៀតណាមឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីបើកសមយុទ្ធនេះ មានឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងតំណាងក្រសួងការពារជាតិវៀតណាម តំណាងក្រសួងការពារជាតិកម្ពុជា។
ថ្លែងក្នុងពិធីបើកសមយុទ្ធ ឧត្តមសេនីយ៍ឯក Chanthong Soneta-at អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យខ្លាំងណាស់សម្រាប់យោធានៃប្រទេសទាំងបី មិនត្រឹមតែពង្រឹងសមត្ថភាព អភិវឌ្ឍន៍ជំនាញក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅគ្រប់ស្ថានភាពទាំងអស់ ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់អ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងការកសាងទំនុកចិត្តរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី។
កម្មវិធីសមយុទ្ធនេះមានការចូលរួមពីកម្មាភិបាលនិងយុទ្ធជនជិត ៥០០ នាក់នៃកងទ័ពរបស់ប្រទេសទាំងបី។ ក្នុងអំឡុងពេលសមយុទ្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា កងកម្លាំងជួយសង្គ្រោះ កងទ័ពរបស់ប្រទេសទាំងបីនឹងផ្តោតលើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមានការស្វែងរក និងជួយសង្គ្រោះនៅតំបន់លិចទឹក ការងារស្វែងរក និងជួយសង្គ្រោះនៅតំបន់ដែលងាយនឹងរអិលបាក់ដី; ការដួលរលំនៃសំណង់ ការលេចធ្លាយសារធាតុពុលចូលទៅក្នុងបរិស្ថានជាដើម៕