ជាលើកដំបូងផ្លែ Sau ក្លាស្សេចំនួន ២២តោន ត្រូវបានដាក់លក់នៅទីផ្សារអូស្ត្រាលី

(VOVWORLD) -  សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសអូស្ត្រាលីសម្រេចបានជិត ១១០ លានដុល្លារអាមេរិក។

យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបានឲ្យដឹងថា នេះជាលើកដំបូងដែលផ្លែ Sau ក្លាស្សេចំនួន ២២ តោនរបស់វៀតណាមត្រូវបាននាំចេញ ចែកចាយ និងដាក់លក់នៅទីផ្សារអូស្ត្រាលី។ ដោយមានតម្លែយ៉ាងហោចណាស់គឺ ១៨ ដុល្លារ/គីឡូក្រាម តម្លៃសរុបនៃជើងទំនិញនេះ អាចនាំមកនូវតម្លៃប្រាក់ពាណិជ្ជកម្មរហូតដល់ជាង ៣៩០.០០០ដុល្លារ ស្មើរនឹងជាង៦.៥ពាន់លានដុងវៀតណាម។ ហេតុដូច្នេះ ជាមួយនឹងរដូវប្រមូលផលអូសបន្លាយចាប់ពីខែមិថុនាដល់ខែកញ្ញា ទំហំពាណិជ្ជកម្មសក្តានុពលដែលផ្លែ Sau ផ្លែ នាំមកមិនចាញ់ ផ្លែឈើដទៃទៀតដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអូស្ត្រាលីនៅឡើយ។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ នេះ ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសអូស្ត្រាលីសម្រេចបានជិត ១១០ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ