ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​

(VOVWORLD) - ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងថា នេះជាលើកដំបូង ដែលក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានរៀបចំការផ្លាស់ប្ដូរមិត្តភាពនៅតំបន់ព្រំដែនរវាងប្រទេសទាំងបី។
ជា​លើក​សំបូង រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិ​នៅ​តំបន់​​ព្រំដែនវៀតណាម - ឡាវ - កម្ពុជា ​ - ảnh 1សន្និសីទកាសែតជូនដំណឹងអំពី  ការផ្លាស់ប្តូរមិត្តភាពការពារជាតិនៅតំបន់ព្រំដែនវៀតណាម - ឡាវ - កម្ពុជា លើកដំបូងឆ្នាំ២០២៣។ រូបថត៖ TTXVN

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិនៅតំបន់ព្រំដែនវៀតណាម-ឡាវ-កម្ពុជាលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូ នៅតំបន់ព្រំដែនរួមនៃប្រទេសទាំងបី គឺនៅស្រុក Ngoc Hoi (ខេត្ត Kon Tum វៀតណាម) ខេត្ត Attapeu (ឡាវ) ខេត្តរតនគិរី (កម្ពុជា) និងតំបន់ទីក្រុង Kon Tum (វៀតណាម)។

តាមការគ្រោងរទុក សកម្មភាពសំខាន់ៗនៅជំនួបប្រាស្រ័យរួមមាន៖ ជំនួប និងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបីនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា; សម្របសម្រួលរៀបចំការល្បាត និងត្រួតពិនិត្យបង្គោលព្រំដែនរវាងកងកម្លាំងនៃប្រទេសទាំងបី; ផ្តល់អាហារូបករណ៍និងអំណោយដល់សិស្សានុសិស្ស និងគ្រួសារនៃប្រទេសចំនួន ៣ រស់នៅតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ