ជំលោះនៅតំបន់ Nagorno-Karabakh៖ ភាគីទាំងពីរ ចោទប្រកាន់គ្នាពីបទរំលោភលើបទឈប់បាញ់
(VOVWORLD) - ទីភ្នាក់ងារការពារជាតិនៅ Nagorno-Karabakh បានចាត់ទុកថា ការចោទប្រកាន់ពោលខាងលើគឺជារឿងមិនពិត។
ទាហានអាមេនីនៅក្នុងតំបន់ជម្លោះ Nagorny-Karabakh (រូបថត៖ AFP / VNA) |
នៅថ្ងៃទី ២៦ ខែតុលា ភាគីជម្លោះនៅក្នុងតំបន់Nagorno-Karabakh បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់បាញ់ ដែលទើបសម្រេចបានថ្ងៃទី ២៥ ខែតុលា។ ជាក់ស្ដែង ក្រសួងការពារជាតិអាស៊ែបៃហ្សង់ បានឲ្យដឹងថា បណ្ដាកម្លាំងអាមេនីបានរំលោភលើបទឈប់បាញ់ដោយបាញ់ផ្លោងលើភូមិនានាក្នុងតំបន់ Terter និង Lachin ។ ក្នុងពេលនោះ ទីភ្នាក់ងារការពារជាតិនៅ Nagorno-Karabakh បានចាត់ទុកថា ការចោទប្រកាន់ពោលខាងលើគឺជារឿងមិនពិត ព្រមទាំងបានឲ្យដឹងថាបណ្ដាកងកម្លាំងអាស៊ែបៃបានវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធាអាមេនីនៅទិសឦសានតាមខ្សែបន្ទាត់ព្រំដែនផងដែរ៕