ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនធ្វើឲ្យស្ថានភាពមនុស្សធម៌នៅទីនេះអាក្រក់ទៅៗ

ជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនធ្វើឲ្យស្ថានភាពមនុស្សធម៌នៅទីនេះអាក្រក់ទៅៗ - ảnh 1

តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin
(Imgae: VNA)


(VOVworld) – នាថ្ងៃទី ៥ សីហា បណ្ដាការផ្ទុះនិងការបាញ់កាំភ្លើងបានកើតមានឡើង
នៅ​ទីរួមស្រុកភាគខាងលិចជាយទីក្រុង  Donetsk របស់អ៊ុយក្រែន។ រដ្ឋអំណាចតំបន់
បានឲ្យដឹងថា៖ ជនស៊ីវិលចំនួន ២ នាក់ទៀតត្រូវស្លាប់ក្នុងការប៉ះទង្គិចនេះ។ រដ្ឋ
អំណាច Kiev បានប្រកាសថា៖ កងទ័ពអ៊ុយក្រែនដណ្តើមបានឡើងវិញទីកន្លែង
ចំនួន ៦ រយនៅទីនេះក្នុងរយៈពេល ៤ ខែកន្លងមក។ ប៉ុន្តែ យុទ្ធនាការយោធារបស់
រដ្ឋអំណាច​ Kiev អាចបណ្ដាលឡើងការប៉ះទង្គិចបង្ហូរឈាម។ ចំពោះមុខគ្រោះ
មហន្តរាយមនុស្សធម៌នៅតំបន់ខាងកើតអ៊ុយក្រែនតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី
ប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានស្នើរឲ្យកោះហៅកិច្ចប្រជុំជាបន្ទាន់នៃ
ក្រុមប្រឹក្សាសន្តិសុខនាយប់ ថ្ងៃទី ៥ សីហា។ នៅកិច្ចប្រជុំនេះ លោក  Churkin 
បានអះអាងថា៖ ស្ថានភាពនៅ តំបន់ជំលោះរបស់អ៊ុយក្រែនគឺសង្គ្រាមស៊ីវិល។ ម៉ូស្គូបានស្នើឲ្យបញ្ជូនក្រុមជួយ សង្គ្រោះមនុស្សធម៌របស់ខ្លួនទៅកាន់ Donetsk
និង Lugansk រួមជាមួយទីក្រុងជិតខាង ដែលមានប្រជាជនជម្លៀសភាគច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ