ជំលោះនៅស៊ីរីកើនឡើង គ្មានអើពើដល់ផែនការសន្តិភាពដែលមាន សុពលភាពនាថ្ងៃទី១០មេសានេះតទៅ

(VOVworld)-ផ្នែកមួយនៃផែនការឈប់បាញ់នាំចេញដោយបេសកជនពិសេសរួម
របស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ និងលោក Kofi Annan ដាក់ចេញ បានមានសុពលភាពជាផ្លូវការចាប់ពី ថ្ងៃទី១០មេសាតនេះតទៅ។តាមនោះ កងទ័ព
រដ្ឋាភិបាលស៊ីរី និង ដកចេញពីបណ្តាទីក្រុងចាប់ពីថ្ងៃទី១០មេសាដើម្បីបង្កលក្ខណៈ ងាយស្រួលសម្រាប់ បណ្តាសកម្មភាពមនុស្សធម៌ និងបទឈប់បាញ់មានសុពល
ភាពក្រោយរយៈ ពេល៤៨ម៉ោង។ ប៉ុន្តែ ជំលោះនៅស៊ីរីក្នុងរយៈពេល២៤ម៉ោងនៅ
តែឡើងជណ្តើ ដោយឥតឈប់ឈរ។ យ៉ាងហោចណាស់ មានមនុស្សចំនួន ២នាក់
ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួសក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ីរី
ជាមួយ ជនប្រដាប់អាវុធរបស់ភាគីប្រឆំាងកាលពីថ្ងៃនាថ្ងៃទី ៩មេសា។ សាធារណៈ
មតិអន្តរជាតិ ព្រួយបារម្ភថា ផែនការសន្តិភាពរបស់លោក Kofi Annan អាចមាន
គ្រោះអាសន្ន បែកបាក់។

ជំលោះនៅស៊ីរីកើនឡើង គ្មានអើពើដល់ផែនការសន្តិភាពដែលមាន សុពលភាពនាថ្ងៃទី១០មេសានេះតទៅ - ảnh 1
រូបថតៈ Internet

             ក៏ក្នុងព្រឹត្តការទាក់ទិន នាថ្ងៃទី ១០មេសា លោក Kofi Annan បានមាន ដំណើរទស្សនកិច្ចជុំរុំភៀសខ្លួនសម្រាប់ជនស៊ីរីនៅខេត្តចំនួនពី២ជាប់ព្រំដែនភាគ
ខាងត្បូងរបស់ទួរគី។ តាំងពីពេលដែល ស៊ីរីកើតឡើងអស្ថិរភាពនយោបាយ ប្រជា
ជនស៊ីវិលចំនួន ៣៩ពាន់នាក់បានឆ្លងកាត់ព្រំដែន សូមភៀសខ្លួននៅទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ