ជលផលវៀតណាមឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារសិង្ហបុរី
(VOVWORLD) - តួលេខស្ថិតិក្នុងរយៈពេល ៦ ខែដើមឆ្នាំបានបង្ហាញថា ជាលើកដំបូងដែលជលផលវៀតណាមបានរក្សាឋានៈជាដៃគូធំទី ៥ របស់សិង្ហបុរីក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា ដែលបង្ហាញពីឋានៈ និងតួនាទីសំខាន់របស់ជលផលវៀតណាមនៅក្នុងទីផ្សារនេះ។
យោងតាមសភាពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរី ប្រាក់ចំណូលពីការនាំចេញជលផលវៀតណាមទៅកាន់ទីផ្សារសិង្ហបុរីក្នុងរយៈពេល ៦ ខែដើមឆ្នាំបានកើនឡើង ០,៨១% ដោយមានតម្លៃនាំចេញសរុបជិត ៥១,៧ លាន SGD ស្មើនឹង ៩,៤៦% នៃចំណែកទីផ្សារ ។
រូបថត៖ VOV |
លោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរីបានឲ្យដឹងថា ដើម្បីបង្កើនចំណែកទីផ្សារប្រកបដោយនិរន្តរភាព លើកកម្ពស់ចំណាត់ថ្នាក់ ក៏ដូចជាតម្លៃនៃការនាំចេញជលផលរបស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរី អាជីវកម្មវៀតណាមត្រូវបន្តពង្រឹងគុណភាពជលផលបន្ថែមទៀត ទន្ទឹមនឹងនោះឆ្លើយតបយ៉ាងសកម្មចំពោះសកម្មភាពរបស់សភាពាណិជ្ជកម្ម តភ្ជាប់ជាមួយសមាគម និងអាជីវកម្មជលផលរបស់ប្រទេសសិង្ហបុរី៕