|
រូបចម្លាក់ដែលគេចាត់ទុកថា ជានិមិត្តរូបនៃនារីរង្គសាលត្រូវបានរៀបចំឡើងនៅខាងក្រៅស្ថានកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Busan (រូបថត៖Yonhap/TTXVN) |
(VOVworld) - សារព័ត៌មានកូរ៉េខាងត្បូងផ្សាយថា បណ្ដាសមាជិកក្រុមប្រឹក្សា
តំបន់ប្រទេសនេះ នាថ្ងៃទី១៦ មករា បានប្រកាសផែនការកសាងរូបចម្លាក់នារី
រង្គសាលនៅលើប្រជុំកោះ Dokdo ដែលភាគីជប៉ុនក៏បានអះអាងនូវអធិបតេយ្យភាព
ហើយហៅថា Takeshima។បម្រែបម្រួលនេះបានបណ្ដាលឲ្យជំលោះប្រវត្តិសាស្ត្រ
និងអធិបតេយ្យភាពរវាងកូរ៉េខាងត្បូងនិងជប៉ុនបន្តឡើងកំដៅ ក្រោយពីរូបចម្លាក់
មួយដែលគេចាត់ទុកថា ជានិមិត្តរូបនៃជនរងគ្រោះដែលត្រូវចាប់បង្ខំឲ្យបម្រើផ្លូវ
ភេទសំរាប់ទាហានជប៉ុននៅដំណាក់កាលសង្គ្រាមនោះ ត្រូវបានកសាងឡើងនៅ
ខាងក្រៅស្ថានកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Busan ប៉ែកខាងត្បូងកូរ៉េខាងត្បូងនា
ចុងឆ្នាំមុន។រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida បានចាត់ទុកថា ផែនការ
ថ្មីពោលខាងលើរបស់កូរ៉េខាងត្បូងគឺមិនអាចយល់ព្រមបានឡើយ។ឆ្លើយនៅសន្និ
សីទកាសែតនាថ្ងៃទី១៧ មករា លោក Kishida បានលើកច្បាស់ថា ប្រជុំកោះ
Takeshima គឺចំណុះដែនដីប្រទេសនេះតាមច្បាប់អន្តរជាតិនិងប្រវត្តិ សាស្ត្រ។ដោយ
ហេតុនេះ ជប៉ុនមិនអាចយល់ព្រមជាមួយផែនការពោលខាងលើ បានឡើយ។
នាថ្ងៃដដែល កូរ៉េខាងត្បូងក៏បានឡើងសម្លេងអំពាវនាវឲ្យជប៉ុនបញ្ចប់ការប្រកាស
អធិបតេយ្យភាពចំពោះប្រជុំកោះពោលខាងលើផងដែរ៕