ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមតាមរយៈចក្ខុវិស័យរបស់ជាងថតរូបបារាំង

(VOVWORLD) -រូបភាពចំនួន៣៥ផ្ទាំង ស្ដីអំពីប្រជាជាតិវៀតណាម របស់ជាងថតរូបបារាំង Rehahn ដែលកំពុងបានឧទ្ទេសនាមចំពោះមហាជន ក្នុងការតាំងពិព័រណ៌ “ បេតិកភ័ណ្ឌមិនអាចកាត់ថ្លៃបាន” នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម។
ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមតាមរយៈចក្ខុវិស័យរបស់ជាងថតរូបបារាំង - ảnh 1

ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមតាមរយៈចក្ខុវិស័យរបស់ជាងថតរូបបារាំង

រូបភាពចំនួន៣៥ផ្ទាំង ស្ដីអំពីប្រជាជាតិវៀតណាម របស់ជាងថតរូបបារាំង Rehahn ដែលកំពុងបានឧទ្ទេសនាមចំពោះមហាជន ក្នុងការតាំងពិព័រណ៌ “ បេតិកភ័ណ្ឌមិនអាចកាត់ថ្លៃបាន” នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម។ តាមបណ្ដារូបភាពនេះ ជាងថតរូបបារាំង Rehahn បានបង្ហាញឡើងវិញនូវជីវភាពរស់នៅរសរវើក និងពហុបែបរបស់ប្រជាជាតិវៀតណាម។ រូបភាពទាំងនេះ បានលោក  Rehahn អនុវត្តក្នុងរយៈពេល៦ឆ្នាំ។ លោក Nguyen Quang Trong នាយកសារមន្ទីរជនជាតិវិទ្យាវៀតណាម បានចាត់ទុកថា៖

          “ រូបភាពទាំងនេះមានតំលៃជាច្រើនណាស់។ ជាងថតរូបនេះត្រូវចំណាយពេលវេលាជាច្រើនដើម្បីជួបជាមួយប្រជាជន ជំនះពុះពារលើការលំបាកអំពីភាសា ជាពិសេសគឺបានបង្ហាញនូវមនោសញ្ជេតនារបស់ជាងថតរូបចំពោះប្រជាជន។ រូបភាពទាំងនោះសុទ្ធតែមានអត្ថន័យ និងទាក់ទាញមិត្តទស្សនាជាច្រើនណាស់។”

          ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១តុលា នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម រដ្ឋធានីហា ណូយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ