ជៀសវាងការខ្ជះខ្ជាយ ប្រើប្រាស់មិនចំគោលដៅក្នុងសកម្មភាពវិនិយោគសាធារណៈ

(VOVWORLD) -  បន្តសកម្មភាពនៃកិច្ចប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៩ខែតុលា អង្គប្រជុំបានពិភាក្សាលើលទ្ធផលអនុវត្តគម្រោងថវិការរដ្ឋ ឆ្នាំ ២០១៨; គម្រោងថវិការរដ្ឋនិងវិធានការបែងចែកថវិការមជ្ឈិមសម្រាប់ឆ្នាំ២០១៩ និងផែនការហិរញ្ញវត្ថុ-ថវិការរដ្ឋរយៈពេល៣ឆ្នាំ គឺ ២០១៩-២០២១; បែងចែកប្រភពថវិការនៅសេសសលនិងចំណាយប្រចាំ ដែលមិនទាន់ប្រើប្រាស់នៃឆ្នាំ២០១៧ រួមទាំងផ្ទៀងស្តាប់សមាជិករដ្ឋាភិបាល បកស្រាយ បំភ្លឺច្បាស់នូវបញ្ហាមួយចំនួន ដែលសមាជិក សមាជិកាបានលើកឡើងក្នុងអង្គប្រជុំ។

ធ្វើការពិភាក្សាអំពីកម្មវិធីវិនិយោគរយៈពេលមធ្យម ២០១៦-២០១៨ សមាជិក សមា ជិកាទាំងអស់បានវាយតម្លៃថា នាពេលកន្លងទៅ ការវិនិយោគទៅលើ សំណង់នានា តាមរយៈទុនវិនិយោគសាធារណ ជាជំហានដំបូងក៏មានការកត់សម្គាល់ដែរ។ ប៉ុន្តែ តំណាងនានាក៏បានចាត់ទុកថា ការវិនិយោគនៅមានកំណត់។ លោក Hoang Van Cuong សមាជិកសភា មណ្ឌលហាណូយបានស្នើថា៖

“សូមស្នើឲ្យរដ្ឋាភិបាល បញ្ជាណែនាំការកសាងនិងប្រកាសជាសាធារណនូវការ កំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃនិងរៀបចំណាត់ថ្នាក់តាមជម្រើសអាទិភាព។ ខណៈមានការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ នឹងមិនកើតមានឡើងការបែង ចែកនូវគម្រោងការដោយគ្មានលទ្ធភាពរំដោះទុននោះទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ