ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត
|
ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត (Image: VOV) |
(VOVworld) – នៅសន្និសីទកាសែតនារៀលថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ
ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មានទាក់ទិនដល់ការដែលស្ថានីយ៍ខួងប្រេង
HD 943 របស់ចិនដែលកំពុងមានវត្តមាននៅតំបន់ត្រួតស៊ីគ្នាដែលមិនទាន់កំណត់
បានរវាងវៀតណាមនិងចិន អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម
លោកស្រី Pham Thu Hang បានសម្តែងការព្រួយបារម្ភរបស់វៀតណាម៖
«តាមសេចក្តីប្រកាសរបស់ចិនថា៖ តំបន់ដែលស្ថានីយ៍ខួងប្រេង HD 943
របស់ចិនកំពុងធ្វើសកម្មភាពចំណុះតំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ
Bac Bo គឺជាតំបន់ដែលវៀតណាមនិងចិនកំពុងធ្វើការចរចារដើម្បីកំណត់
បាន។ ដោយហេតុនេះ ភាគីទាក់ទិននានាត្រូវជៀសវាងរាក់សកម្មភាពដោយ
ឯកតោភា គីដែលអាចធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត មិននាំមកនូវ
ផលប្រយោជន៍សំរាប់ការចរចារកំណត់នៅដែនសមុទ្រនេះបានឡើយ។
វៀតណាមធានាសិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់ខ្លួនចំពោះតំបន់
នេះសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ និងការពិតជាក់ស្តែង៕»