ជំហានដ៏សំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា

(VOVWORLD) -គោលនយោបាយឆ្ពោះទៅទិសខាងកើត របស់ឥណ្ឌា និងការព្រួយបារម្ភរបស់ឥណ្ឌាអំពីផែនការ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន គឺសមស្របនឹងគោលបំណង និងទិសដៅយុទ្ធសាស្ត្ររបស់អាមេរិក។ 
ជំហានដ៏សំខាន់ក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា - ảnh 1 ថ្នាក់ដឹកនាំឥណ្ឌា និងអាមេរិក (រូបថត៖ AP)

សាធារណមតិកំពុងសង្កេតឃើញនូវសញ្ញាវិជ្ជមានជាច្រើនក្នុងទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា ក្នុងឱកាសនៃដំណើរទស្សនកិច្ចរយៈពេល ១ អាទិត្យនៅអាមេរិក (ចាប់ពីថ្ងៃតី ២២ ខែកញ្ញា) របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។ ប្រមុខសេតវិមានបានអះអាងថា ភាគីទាំងពីរនិងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលឆាប់ៗខាងមុខ។

ទំនាក់ទំនងទ្វេភាគីមានការវិវឌ្ឍជាវិជ្ជមាន ព្រោះថា អាមេរិកត្រូវការឥណ្ឌា ដើម្បីអនុវត្តន៍គំនិតអំពីតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក ដើម្បីប្រកួតប្រជែងជាមួយយុទ្ធសាស្ត្ររបស់ចិនលើគ្រប់ជ្រុងជ្រោយ។ គោលនយោបាយឆ្ពោះទៅទិសខាងកើត របស់ឥណ្ឌា និងការព្រួយបារម្ភរបស់ឥណ្ឌាអំពីផែនការ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន គឺសមស្របនឹងគោលបំណង និងទិសដៅយុទ្ធសាស្ត្ររបស់អាមេរិក។ លើសពីនេះទៅទៀត ឥណ្ឌាក៏មានបំណងចង់ធ្វើទំនើបកម្មសមត្ថភាពការពារ ព្រមទាំងចង់ទប់ទល់នឹងទំនាក់ទំនងដែលកាន់តែជិតស្និទ្ធិរវាងចិន និង ប៉ាគីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ