ជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិងការពារសិទ្ធិមនុស្ស
(VOVWORLD) - ថ្លែងនៅកិច្ចសន្ទនាជាមួយស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់នូវ គោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិង ការពារសិទ្ធិមនុស្ស; ហើយសម្ដែងការគាំទ្រចំពោះយន្តការសិទ្ធិមនុស្សរបស់អ.ស.ប ក៏ដូចជាការអនុវត្តកិច្ចសន្ទនាជាក់ស្ដែង មានលក្ខណៈស្ថាបនាអំពីបញ្ហាសិទ្ធិមនុស្ស ព្រមទាំងសង្កត់ធ្ងន់ដែរថា សិទ្ធិមនុស្សមិនគួរត្រូវធ្វើនយោបាយដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានអធិបតេយ្យភាព ឬដើម្បីរិះគន់លើប្រទេស ផ្សេងៗឡើយ។
ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។ (រូបថត៖ TTXVN) |
នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ (ប្រទេស ស្វីស) សម័យប្រជុំលើកទី៤៧របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ដោយមានការចូលរួម របស់តំណាងនៃប្រទេសសមាជិកចំនួន៤៧និងប្រទេសសង្កេតការណ៍ចំនួនជាង១០០ រួមជាមួយអង្គការអន្តររដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ គណៈប្រតិភូ វៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេស កកម្មវៀតណាមអមអ.ស.ប អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ផ្សេងៗនៅទីក្រុងហ្សឺណែវបានចូលរួមកិច្ចប្រជុំ។
ថ្លែងនៅកិច្ចសន្ទនាជាមួយស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២២ ខែមិថុនា ប្រធានគណៈប្រតិភូវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានបញ្ជាក់នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺជំរុញនិង ការពារសិទ្ធិមនុស្ស; ហើយសម្ដែងការគាំទ្រចំពោះយន្តការសិទ្ធិមនុស្សរបស់អ.ស.ប ក៏ដូចជាការអនុវត្តកិច្ចសន្ទនាជាក់ស្ដែង មានលក្ខណៈស្ថាបនាអំពីបញ្ហាសិទ្ធិមនុស្ស ព្រមទាំងសង្កត់ធ្ងន់ដែរថា សិទ្ធិមនុស្សមិនគួរត្រូវធ្វើនយោបាយដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានអធិបតេយ្យភាព ឬដើម្បីរិះគន់លើប្រទេស ផ្សេងៗឡើយ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានជូនដំណឹងថា ក្នុងដំណើរការឆ្លើយតប នឹងជម្ងឺរាតត្បាតកូវីដ ១៩ វៀតណាមបានខិតខំប្រឹងប្រែងនៅកម្រិតខ្ពស់បំផុតដើម្បី ធានាការទទួលបានផលពីសិទ្ធិមនុស្សជាសារវ័ន្តរបស់ប្រជាពលរដ្ឋ ដោយមានអាទិ ភាពខ្ពស់បំផុតគឺការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។
ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៤៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ប្រធានបទ មួយក្នុងចំណោមប្រធានបទស្នូលរបស់វៀតណាម គឺសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែ ប្រួលអាកាសធាតុ។ វៀតណាមគ្រោងនឹងចូលរួមរៀបចំកិច្ចពិភាក្សាជំនាញអំពីសិទ្ធិ របស់ជនចាស់ជរាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងវៀតណាមនឹងតាង នាមក្រុមស្នូល (core group) រួមមានបង់ក្លាដែស ហ្វីលីពីននិងវៀតណាម ដើម្បីឧទ្ទេស នាមពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តឆ្នាំ២០២១ស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលផ្ដោតសំខាន់ទៅលើក្រុមមនុស្សងាយរងគ្រោះ។ នេះជាសេចក្ដី សម្រេចចិត្តដែលត្រូវបានវៀតណាមនិងក្រុមស្នូល ឧទ្ទេសនាមជាប្រចាំឆ្នាំចាប់តាំងពី ឆ្នាំ២០១៤មក ដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សពិនិត្យមើល ហើយអនុម័តដោយមាន ចំណុចស្នូលនៃឆ្នាំនីមួយៗ ឆ្ពោះទៅកាន់ប្រធានបទជាក់លាក់មួយ (ដូចជាសិទ្ធិកុមារ សិទ្ធិសុខភាព សិទ្ធិរបស់ជនអន្តោប្រវេសន៍ សិទ្ធិនារី ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ)៕