ឈូងសមុទ្រ Ha Long ត្រូវបានតែងតាំងជាគោលដៅទេសចរណ៍ដែលគួរទៅទស្សនានៅឆ្នាំ ២០២៤
(VOVWORLD) - គេហទំព័រ OvationNetwork (សហរដ្ឋអាមេរិក) ទើបបានប្រកាសបញ្ជីគោលដៅទេសចរណ៍ចំនួន ២៤ ដែលគួរទៅទស្សនាក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះមានឈូងសមុទ្រ Ha Long នៅខេត្ត Quang Ninh ប្រទេសវៀតណាម។
ឈូងសមុទ្រ Ha Long មានប្រព័ន្ធអេកូឡូស៊ី និងស្រទាប់ភូគព្ភសាស្ត្រពិសេសបំផុតនៅលើពិភពលោក។ រូបថត៖ VOV |
យោងតាម OvationNetwork ឈូងសមុទ្រ Ha Long មានប្រព័ន្ធអេកូឡូស៊ី និងស្រទាប់ភូគព្ភសាស្ត្រពិសេសបំផុតនៅលើពិភពលោក។ OvationNetwork បានសង្កត់ធ្ងន់៖ មិនថាជាអ្នកប្រវត្តិសាស្ត្រ អ្នកចូលចិត្តធម្មជាតិ អ្នកចូលចិត្តម្ហូបអាហារ ឬស្វែងរកការផ្សងព្រេងនោះទេ ឈូងសមុទ្រ Ha Long អាចបំពេញតម្រូវការរបស់អ្នកដំណើរគ្រប់រូប។ សកម្មភាពដែលអ្នកទេសចរគួរសាកល្បងនៅឈូងសមុទ្រ Ha Long គឺទស្សនាឈូងសមុទ្រដោយទូកឈើ និងទស្សនាឈូងសមុទ្រ Bai Tu Long នៅក្បែរនោះ៕